Connect with us

ផលិតកររឿងជាប់ក្នុងល្អាងភ្នំថៃ ថា គ្មានអ្នកណាជឿថា វាជាការសម្ដែងឡើយ

រឿងក្មេង១២នាក់ ដែលជាប់ក្នុងល្អាងភ្នំនៅថៃ កាលពីឆ្នាំមុន គ្រោងបញ្ចាំងជាលើកដំបូង

ថៃ៖ ភាពយន្តរឿង “The Cave” ដែលជាការឆ្លុះបញ្ចាំងពីការជាប់ក្នុងល្អាងភ្នំរបស់ក្រុមបាល់ទាត់មួយ និងការជួយសង្គ្រោះ នឹងត្រូវចាក់បញ្ចាំងនៅក្នុងមហោស្រពភាពយន្តអន្តរជាតិប៊ូសាន ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍ ទី៥ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ។ លោក Tom Waller ផលិតករភាពយន្តរឿង “The Cave” បានលើកឡើងហាក់មានទំនុកចិត្តខ្ពស់ចំពោះភាពយន្តមួយនេះ។

“គ្មាននរណាម្នាក់ និយាយថា អូហ៍ មើលទៅដូចសម្ដែង ទេ… អ្នកដែលងាយតក់ស្លុត សូមព្រមាន… អាចនឹងរន្ធត់ខ្លាំងបន្តិចហើយ”។ ផលិតករភាពយន្តកូនថៃកាត់អៀរឡង់ បាននិយាយបែបលេងសើច ប្រាប់សារព័ត៌មាន AFP ។

លោកបន្តថា ពួកគេ បានថតនៅក្នុងល្អាងភ្នំជាច្រើន ដែលមាននៅក្នុងប្រទេសថៃ និងមានលក្ខណៈស្រដៀងនឹងល្អាងភ្នំ ថាមហ្លូង ដែលក្រុមបាល់ទាត់ឈ្មោះថា ជ្រូកព្រៃ ដែលមានគ្នា១២នាក់ និងគ្រូបង្វឹកម្នាក់ បានជាប់នៅក្នុងល្អាងអស់ពេលជាង ២សប្ដាហ៍ ទម្រាំក្រុមអ្នកជួយសង្គ្រោះ អាចយកពួកគេចេញពីក្នុងល្អាងដែលត្រូវបានទឹកលិចនោះបាន កាលពីឆ្នាំមុន។ លោកបន្ថែមថា តួអង្គទាំងអស់ គឺជាអ្នកសម្ដែងទាំងអស់ មិនមែនជា តួពិតឡើយ។ ចំណែក អ្នកមុជទឹក ចំនួន ៤នាក់ ត្រូវបានជួលឱ្យមកសម្ដែងតែប៉ុណ្ណោះ។

បន្ទាប់ពីចាក់បញ្ចាំងនៅមហោស្រពភាពយន្តអន្តរជាតិនៅកូរ៉េខាងត្បូង ភាពយន្តរឿង “The Cave” នឹងចាក់បញ្ចាំងក្នុងប្រទេសថៃ នៅខែវិច្ឆិកា ឆ្នាំ២០១៩៕

ប្រភព៖ Coconuts

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម