Connect with us

តួអង្គក្នុងរឿង “កំណត់ត្រាស្នេហ៍” លោក សុខ សាន់នី កំពុងតែឆក់យកដួងចិត្តប្រិយមិត្តជាច្រើននាក់ ព្រោះតែ…

អាងតែមានលុយ លោក សុខ សាន់នី ធ្វើឱ្យស្រីៗខកចិត្តគ្រប់ៗគ្នា ព្រោះចាញ់បោកមនុស្សព្រាន

ភ្នំពេញ៖ ថ្មីៗនេះ តារាសម្តែងដែលមានសម្រស់ស្រស់សង្ហា កូនកាត់ចិន មួយដួង កំពុងតែប្រមាញ់យកដួងចិត្តមិត្តអ្នកទស្សនាជាច្រើននាក់ ក្រោមសម្រស់ដ៏មានមន្តស្នេហ៍ ធ្វើឱ្យនារីមួយចំនួនបាក់ស្រឡាញ់ដោយមិនដឹងខ្លួន។ លោក សុខ សាន់នី ជាតួអង្គមួយសម្តែងក្នុងរឿង “កំណត់ត្រាស្នេហ៍” ដែលនឹងចាក់បញ្ចាំងនៅក្នុងពេលឆាប់ៗនេះ លើកញ្ចក់ទូរទស្សន៍ CTN ជាតួអង្គមួយពោរពេញទៅដោយទេពកោសល្យ ក្នុងការសម្តែង ដែលមានបទពិសោធន៍ជាច្រើនឆ្នាំមកហើយ។

លោក សុខ សាន់នី សម្តែងជាតួអង្គ ជាមនុស្សប្រុសខិល សម្បូរទ្រព្យសម្បតិ្ត អាងអំណាច និងចូលចិត្តទាក់ចិត្តស្រីៗ តែបើតាមចរិតពិតវិញ លោក មិនមែនជាមនុស្សបែបនេះនោះទេ ព្រោះនេះគ្រាន់តែជាសាច់រឿងប៉ុណ្ណោះ ដែលតម្រូវឱ្យលោក ដើរតួដែលមានចរិតបែបនេះ។ ខ្សែភាពយន្តរឿង “កំណតត្រាស្នេហ៍” ជាខ្សែភាពយន្តតែមួយគត់ដែលធ្វើឱ្យលោក សុខ សាន់នី ទទួលបានការគាំទ្រជាច្រើន ពីសំណាក់ទស្សនិកជន ហើយលោក សាន់នី ក៏សូមអរគុណដល់ប្រិយមិត្តជាច្រើននាក់ ដែលបានស្រឡាញ់ ហើយគាំទ្រដល់រូបលោក។

រឿង “កំណត់ត្រាស្នេហ៍” នឹងធ្វើការចាក់ផ្សាយនៅក្នុងពេលឆាប់ៗនេះ តាមកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ សូមកុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា៕

  

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម