Connect with us

សម្រាប់ Mandy Wong មិត្តភ័ក្តិត្រឹម៥-៦ នាក់គ្រប់គ្រាន់ហើយ ព្រោះបរិមាណច្រើន មិនប្រាកដថាមានគុណភាព

មែនហើយ!

ហុងកុង៖ តារាសម្តែងហុងកុងវ័យ ៣៥ឆ្នាំ Mandy Wong ដែលទើបបញ្ចប់វគ្គសិក្សារយៈពេល២សប្តាហ៍នៅប្រទេសបារាំង បានចែករំលែកបទពិសោធន៍ ថា ការសិក្សាវគ្គខ្លីនេះ មានការចូលរួមពីបណ្តាប្រទេសជាច្រើន ដូចនេះ វាជាឱកាសដែលនាងអាចរាប់អានមិត្តភ័ក្តិថ្មីៗបាន។

ទន្ទឹមនឹងនេះ នាងក៏បាននិយាយថា មនុស្សគ្រប់គ្នា អាចមានមិត្តភ័ក្តិច្រើន ប៉ុន្តែអ្វីដែលសំខាន់ តើមិត្តភាពទាំងនោះ មានគុណភាពដល់កម្រិតណា សម្រាប់នាងការរាប់អានមិត្តភ័ក្តិត្រឹម ៥ ទៅ ៦ នាក់ ដែលអាចយល់ពីគ្នា គឺគ្រប់គ្រាន់ហើយ។ ម៉្យាងទៀត ម្នាក់ៗ តែងមានភាពមមាញឹកនឹងជីវិតប្រចាំថ្ងៃ ទើបមិនសូវមានពេលវេលាសម្រាប់ការជួបជុំផ្ទាល់ ដូចនេះ នាងជាមួយមិត្តភ័ក្តិ តែងជជែកគ្នាលេង ក្នុងប្រអប់សារជាក្រុម ដើម្បីរក្សាចំណងមិត្តភាព ឱ្យនៅតែរឹងមាំ៕

 

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម