កម្ពុជា គ្រោងតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ប្រទេសមួយនៅមជ្ឈិមបូព៌ា
កម្ពុជា គ្រោងតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ប្រទេសមួយនៅមជ្ឈិមបូព៌ា
ភ្នំពេញ៖ កម្ពុជា គ្រោងមានជើងហោះហើរត្រង់ទៅកាន់ប្រទេសមួយនៅមជ្ឈិមបូព៌ា បន្ទាប់ពី កម្ពុជា និង អារ៉ាប៊ីសាអ៊ូឌីត បានឯកភាពបង្កើតអនុស្សរណៈលើវិស័យទេសចរណ៍ និងជំរុញការតភ្ជាប់ជើងហោះហើរ។
គម្រោងនេះ ត្រូវបានឱ្យដឹងនៅក្នុងកិច្ចពិភាក្សារវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក Saud F.M Suwelim ឯកអគ្គរាជទូតអារ៉ាប៊ីសាអ៊ូឌីតប្រចាំប្រទេសវៀតណាម និង កម្ពុជា កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងទេសចរណ៍។
ភាគីកម្ពុជា បានស្នើទៅកាន់លោកឯកអគ្គរាជទូតអារ៉ាប៊ីសាអ៊ូឌីត ធ្វើយ៉ាងណាជួយជំរុញឱ្យមានការហោះហើរត្រង់ពី អារ៉ាប៊ីសាអ៊ូឌីត មកកាន់កម្ពុជា ឬ តាមរយៈការឆ្លងកាត់ប្រទេសជិតខាងណាមួយក៏បាន។ ភាគីអារ៉ាប៊ីសាអ៊ូឌីត បាននិងកំពុងធ្វើការជាមួយក្រុមហ៊ុនអាកាសចរណ៍វៀតណាម ដើម្បីពន្លឿនការហោះហើរពីអារ៉ាប៊ីសាអ៊ូឌីត មក កម្ពុជា ដោយឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិនៅហាណូយ។
សូមជម្រាបថា កម្ពុជា ក៏ស្នើឱ្យមានការតភ្ជាប់ដំណើរទេសចរណ៍តាមនាវាសមុទ្ររវាង អារ៉ាប៊ីសាអ៊ូឌីត មកកាន់ ក្រុងព្រះសីហនុ នៃប្រទេសកម្ពុជា ដើម្បីទទួលយកដំណើរទេសចរណ៍បន្ថែមនៅទីនោះផង និងអាចហួសមកទស្សនាប្រាសាទអង្គរវត្ត នៅខេត្តសៀមរាបផង៕
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍