Connect with us

សពតារាកំប្លែងនាយ សាន ម៉ៅ កំពុងតែតម្កល់នៅវត្តព្រែកប្រា ខណ្ឌច្បារអំពៅ

ពេលវេលាលឿនណាស់ កើតចាស់ឈឺស្លាប់ គ្មាននរណាម្នាក់អាចកំណត់បានឡើយ

ភ្នំពេញ៖ ដំណឹងដ៏រន្ធត់កាលពីម្សិលមិញ ដោយបានដឹងដំណឹងថា នាយ សាន ម៉ៅ បានទទួលមរណភាពហើយ នៅមន្ទីពេទ្យនៃប្រទេសថៃ ពិតជាធ្វើឱ្យមហាជនជាច្រើន នឹកស្រណោះ អាឡោះអាល័យ ដោយមិននឹកស្មានថា តារាកំប្លែងដ៏មានប្រជាប្រិយភាពម្នាក់ ឆាប់លារចាកលោកនេះសោះ។ គេធ្លាប់តែឃើញរូបគាត់ ធ្វើឱ្យប្រិយមិត្តជាច្រើន ផ្ទុះសំណើចនៅពេលគាត់សម្តែងម្តងៗ តែពេលនេះគ្រប់ៗគ្នាលែង បានឃើញគាត់ទៀតហើយ។

ក្រោយលោក បានទទួលមរណភាពនេះ ក៏ឃើញមានតារាសម្តែង តារាកំប្លែងរួមអាជីពជាមួយនឹងគាត់ ក៏បានបង្ហោះសារជាច្រើន ដើម្បីចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព ហើយម្នាក់ៗ ពិតជាសោកស្តាយក្រៃលែង ខ្លះទៀតនាំគ្នាស្រក់ទឹកភ្នែក ដោយមិនដឹងខ្លួន។ ជំងឺរបស់ នាយ សាន ម៉ៅ កាន់តែធ្ងន់ធ្ងរឡើង ធ្វើឱ្យលោក មិនអាចទប់ជាមួយសភាពជំងឺបាន។ ក្រុមគ្រួសារ ក៏បានយកសពរបស់តារាកំប្លែង នាយ សាន ម៉ៅ វិលត្រលប់មកប្រទេសកម្ពុជាវិញ ដោយនៅពេលនេះ កំពុងតែធ្វើប្រារព្ធពិធីបុណ្យ នៅវត្តព្រែកប្រា។

គេក៏សង្កេតឃើញមានតារាកំប្លែងជាច្រើន ចូលរួមពិធីបុណ្យសពនេះដែរ។ នាយ ធុង ជាតារាកំប្លែងមួយរូប ក៏បានសរសេរសារជាច្រើន សូមអំពាវនាវដល់មិត្តសិល្បករ សិល្បការិនី មេត្តាចូលរួមឱ្យបានច្រើនកុះករ ដោយនិយាយថា៖ “ពិធីបុណ្យសពលោកគ្រូសានម៉ៅ ប្រព្រឹត្តធ្វើនៅវត្តព្រែកប្រា ក្នុងពេលនេះ សូមផ្ញើជូនទៅដល់បងប្អូនដែលជាសិល្បៈជំនាន់ក្រោយផងដែរ បើសិនជាបងប្អូនទាំងអស់ ចង់ចូលរួមបុណ្យសពលោកគ្រូសានម៉ៅ ធ្វើនៅវត្តព្រែកប្រា សូមអរគុណទុកជាមុន”៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម