ទោះមានខ្សែបម្រើច្រើនក៏ដោយ ក៏លោក Sarri នៅចង់បាន Kante មកចូលរួម Juventus
ទោះមានខ្សែបម្រើច្រើនក៏ដោយ ក៏លោក Sarri នៅចង់បាន Kante មកចូលរួម Juventus
អង់គ្លេស៖ លោក Maurizio Sarri ត្រូវបានគេរាយការណ៍ថា បានបញ្ជាឱ្យក្រុមការងាររបស់ Juventus ធ្វើការទាក់ទង N’Golo Kanté ដើម្បីបំពេញចន្លោះប្រហោងនៅតំបន់ខ្សែបម្រើ ។
ទោះបីជាមានខ្សែបម្រើយ៉ាងច្រើន ដូចជា Adrien Rabiot, Aaron Ramsey, Rodrigo Bentancur, Emre Can និង Sami Khedira ក្នុងបញ្ជីក៏ដោយ ក៏លោក Sarri នៅតែមិនសប្បាយចិត្តចំពោះទិដ្ឋភាពមួយចំនួននៃខ្សែបម្រើក្នុងក្រុមសេះបង្កង់ និងកំពុងស្វែងរកការពង្រឹងបន្ថែមអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករា។
ឥឡូវនេះ អត្ថបទមួយក្នុងកាសែត Daily Mail បានអះអាងថា គោលដៅរបស់គ្រូសញ្ជាតិអ៊ីតាលីគឺ Kanté ។ អត្ថបទសារព័ត៌មាននោះ បានអះអាងថា ក្រុមម្ចាស់ជើងឯកអ៊ីតាលី រីករាយក្នុងការគាំទ្រគ្រូបង្វឹករបស់ពួកគេនៅលើទីផ្សារដោះដូរកីឡាករ ហើយនឹងសាកល្បងទាក់ទងទៅកាន់ Chelsea ជាមួយនឹងការដេញថ្លៃ ៧៥លានផោន។
Kanté មិនសូវបានលេងជាទៀងទាត់នៅរដូវកាលនេះទេ ដោយសារការរងរបួស ប៉ុន្តែថ្មីៗនេះលោក Frank Lampard បានអះអាងថា កីឡាករសញ្ជាតិបារាំងរូបនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់មហិច្ឆតារបស់ពួកគេ៕
ប្រភព៖ trollkhmer

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍