Connect with us

Justin Bieber ត្រឡប់ទៅសភាពដើមវិញ ក្រោយរៀបអាពាហ៍ពិពាហ៍បាន២ថ្ងៃ

នេះគេហៅថា របៀបលេងខ្លួនឱ្យប្លែកពីគេ

អាមេរិក៖ Justin Bieber បានបង្ហាញខ្លួនយ៉ាងស្រស់សង្ហារ ក្នុងថ្ងៃអាពាហ៍ពិពាហ៍របស់ខ្លួន កាលពីប៉ុន្មានថ្ងៃមុនជាមួយនឹង Hailey Balwin នៅរមណីយដ្ឋានភាគខាងត្បូងរដ្ឋការ៉ូលីណា ជាមួយនឹងភ្ញៀវកិត្តិយសជាច្រើន បានចូលរួមក្នុងថ្ងៃពិសេសរបស់លោក។

ប៉ុន្តែភាពស្រស់សង្ហារដែលអ្នកគាំទ្រខានឃើញជាយូរណាស់មកហើយ គឺមានត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ដោយសារក្រោយរៀបអាពាហ៍ពិពាហ៍បាន២ថ្ងៃ Justin ក៏ត្រឡប់ទៅលេងខ្លួនពីមុនវិញភ្លាម។

គួរបញ្ជាក់ដែរថា គូស្វាមីភរិយាថ្មីថ្មោងនេះ ក្រោយរៀបអាពាហ៍ពិពាហ៍រួច អ្នកទាំងពីរបានបណ្តើរគ្នាទៅមើលកុន និង ស្រស់ស្រូបអាហារជាមួយគ្នាយ៉ាងផ្អែមល្ហែម៕

 

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម