Connect with us

ចំណាយតែម្តងក្នុង១ខែ ទទួលបានសេវាកម្មជួសជុលសម្ភារៈ ក្នុងគេហដ្ឋាន ជាកញ្ចប់ ពី MyAPP Service

លោកអ្នកអាចដោនឡូតកម្មវិធីទូរស័ព្ទ តាមរយៈ https://go.onelink.me/Obcn/MyAPP
ឬ ទំនាក់ទំនងក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទ ៖ 078626688 / 081626688 / 066626688)

ដោយមើលឃើញពីការគាំទ្រ និងតម្រូវការកើនឡើងរបស់អតិថិជន MyAPP Service បាននាំយកកម្មវិធីពិសេស ជាមួយនឹងកញ្ចប់សេវាកម្មជួសជុលសម្ភារៈ ក្នុងគេហដ្ឋាន ដោយចំណាយត្រឹមតែ ៥០ដុល្លារ ប៉ុណ្ណោះ ក្នុងមួយខែ។ កញ្ចប់សេវាកម្មប្រចាំខែដ៏សម្បូរបែបនេះ គឺរួមមានការជួសជុល និងថែទាំប្រព័ន្ធទឹកភ្លើងជាប្រចាំ លាងសម្អាតម៉ាស៊ីនត្រជាក់ ២ដង ជួសជុល និងថែទាំទូរទឹកកក និងម៉ាស៊ីនទឹកក្តៅទឹកត្រជាក់ ព្រមទាំងជួសជុលអំពូលភ្លើងឥតកំណត់ទៀតផង។

ជាការពិតណាស់ ស្របពេលការរស់នៅប្រចាំថ្ងៃរបស់យើង កំពុងមានភាពមមាញឹក យើងនឹងកាន់តែឈឺក្បាល និងស្មុគស្មាញបន្ថែមទៀត នៅពេលសម្ភារៈប្រើប្រាស់ក្នុងគេហដ្ឋានជួបបញ្ហា ដោយត្រូវស្វែងរកជាងជំនាញជួសជុល ដោយពេលខ្លះជួសជុលហើយ នៅតែមានបញ្ហាទៀត ឬក៏ពេលខ្លះ សេវាកម្មជួសជុល មានតម្លៃថ្លៃ ឬមួយទៀត ជួសជុលហើយមួយ ទៅខូចមួយទៀត។ យ៉ាងណាមិញ លោកអ្នក នឹងអស់ក្តីបារម្ភទៀតហើយ ដោយគ្រាន់តែចំណាយតែម្តងប៉ុណ្ណោះ ក្នុងមួយខែ ជាមួយនឹងតម្លៃផ្តល់ជូនពិសេស ៥០ដុល្លារ ពី MyAPP Service។

លោកស្រី កាំ ស្រីស៊ុង អគ្គនាយកនៃក្រុមហ៊ុន MyAPP Service បានឱ្យដឹងថា៖ “ចាប់ពីបើកដំណើរការជិត ១ឆ្នាំមកនេះ MyAPP Service ទទួលបានការគាំទ្រពីអតិថិជន គួរឱ្យកត់សម្គាល់។ អាចនិយាយបានថា ដោយសារមានចំណុចពិសេសជាងគេ ព្រោះ MyAPP Service ជាទីកន្លែងប្រមូលផ្តុំអ្នកផ្គត់ផ្គង់ ប្រកបដោយគុណភាព និងតម្លៃសមរម្យ។ ឆ្លងតាមអតិថិជន ដែលប្រើប្រាស់សេវាកម្ម MyAPP Service យើងមើលឃើញពីការចំណាយរបស់ពួកគេ ទៅតាមតម្រូវការជួសជុលសម្ភារៈ ក្នុងគេហដ្ឋាន។ ដូច្នេះហើយ បានជាយើងបង្កើតកញ្ចប់ពិសេសប្រចាំខែ សម្រាប់សេវាកម្មជួសជុលសម្ភារៈ ក្នុងគេហដ្ឋាននេះឡើង ដើម្បីកាត់បន្ថយការចំណាយរបស់អតិថិជន ហើយពួកគេ ក៏មិនចាំបាច់ចំណាយពេលវេលា និងខ្វាយខ្វល់ ពីបញ្ហាសម្ភារៈប្រើប្រាស់ ក្នុងគេហដ្ឋានខូចទៀតនោះឡើយ”។

សម្រាប់ព័ត៌មានលម្អិត អំពីកញ្ចប់ផ្តល់ជូនពិសេសនេះ លោកអ្នកអាចទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 081/078/066 626 688 ឬតាមរយៈទំព័រហ្វេសប៊ុក @MyAPP Service។

គួរបញ្ជាក់ផងដែរថា MyAPP Service ដែលបង្កើតឡើងដោយសហគ្រិនជនជាតិខ្មែរ គឺជាកម្មវិធីទូរស័ព្ទដ៏ល្អបំផុតដំបូងបង្អស់នៅកម្ពុជា សម្រាប់ការបញ្ជាទិញសេវាកម្ម និងផលិតផលផ្សេងៗ ដោយភាពងាយស្រួលរហ័ស និងសន្សំពេលវេលា ដល់អតិថិជន។ ឥឡូវនេះ លោកអ្នក អាចបញ្ជាទិញសេវាកម្ម និងផលិតផលផ្សេងៗ ដូចជាសេវាម៉ាស៊ីនត្រជាក់ សេវាប្រព័ន្ធទឹកភ្លើង សេវាកម្មហ្គាសចម្អិនអាហារ សេវាកម្មសម្លាប់សត្វល្អិត សេវាកម្មសម្អាតគេហដ្ឋាន និងការិយាល័យ ព្រមទាំងសេវាកម្មជាច្រើនទៀតផងដែរ។

ដើម្បីប្រើប្រាស់សេវាកម្មបញ្ជាទិញផលិតផល និងសេវាកម្មណាមួយ លោកអ្នកអាចទាញយក និងដំឡើងកម្មវិធី MyAPP Service ពី APP Store និង Google Play ដែលក្នុងនោះ គឺមានកម្មវិធី MyAPP Service សម្រាប់អ្នកប្រើប្រាស់ និង MyAPP Service Partner សម្រាប់អ្នកផ្គត់ផ្គង់ផលិតផល និងសេវាកម្ម៕

    Loading...

    ពេញនិយម