Connect with us

រថភ្លើងកើនឡើងដល់ ១៧លានជើងក្នុងថ្ងៃបុណ្យជាតិ ថ្ងៃទី១ នៅចិន

គ្រាន់ឃើញចង់ខ្យល់គរ

ចិន៖ ពិធីបុណ្យជាតិនៅប្រទេសចិន ដែលមានរយៈពេលឈប់សម្រាក១សប្តាហ៍ គិតចាប់ពីថ្ងៃទី១ ដល់ ទី៨ ខែតុលា បានធ្វើឱ្យប្រជាជនចិន ប្រមូលផ្តុំគ្នាកកកុញ នៅស្ថានីយរថភ្លើង ដើម្បីធ្វើដំណើរកម្សាន្ត និង មួយផ្នែកទៀត បានធ្វើដំណើរដោយរថយន្តផងដែរ។

តាមស្ថិតិបានបញ្ជាក់ថា គ្រាន់តែថ្ងៃដំបូងរថភ្លើង បានដឹកជញ្ជូនអ្នកដំណើរចំនួនជាង ១៧លានជើង (១៧ ១៣៣ ០០០ជើង) ក្នុង១ថ្ងៃ ដែលមានការកើនឡើង ៥,៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ព្រោះប្រជាជនចិនក្នុងស្រុក ចំនួនពាក់កណ្តាលប្រទេស បានធ្វើដំណើរកម្សាន្តទៅរមណីយដ្ឋាននានា នៅតាមតំបន់ជាច្រើន៕

 

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

    Loading...

    ពេញនិយម