មានរឿងអី បានជា Aubameyang បង្ហោះ Twitter ថា ឱ្យនាយកប្រតិបត្តិ Dortmund ជាតួកំប្លែង
មានរឿងអី បានជា Aubameyang បង្ហោះ Twitter ថា ឱ្យនាយកប្រតិបត្តិ Dortmund ជាតួកំប្លែង
អង់គ្លេស៖ កីឡាករ Pierre-Emerick Aubameyang របស់ Arsenal បានបង្ហោះ Twitter ដើម្បីតបតទៅលោក Hans-Joachim Watzke ដែលជានាយកប្រតិបត្តិរបស់ក្លិបDortmund។ ការចេញមកតបតនេះ គឺក្រោយពេល នាយកប្រតិបត្តិ Dortmund បានអះអាងថា ខ្សែប្រយុទ្ធហ្គាបុងរូបនេះ ចាកចេញពី Borussia Dortmund ព្រោះតែលុយ។
ការអះអាងនេះ បានធ្វើឡើងនៅក្នុងបទសម្ភាសន៍សម្រាប់កាសែតអាឡឺម៉ង់ ដោយលោក លើកឡើងថា៖ « Pierre-Emerick Aubameyang ដែលលេងបានល្អនៅ Arsenal ប្រហែលជានឹងមានអារម្មណ៍កក់ក្តៅនៅពេលដែលគាត់ក្រឡេកមើលគណនីធនាគាររបស់គាត់ ប៉ុន្តែគាត់នឹងសោកសៅនៅពេលដែលត្រូវមើលការប្រកួត Champions League នៅលើកញ្ចក់ទូរទស្សន៍”។
មិនយូរប៉ុន្មានផង Aubameyang ក៏បានឆ្លើយតបភ្លាមៗតាម Twitter ថា៖ « ប្រសើរជាងលោកដែរ ខ្ញុំមិនដែលនិយាយពីមូលហេតុដែលចាកចេញពី Dortmund នោះទេ លោក Watzke ។ អ្នកគឺជាមនុស្សត្លុកកំប្លែង ។ ខ្ញុំចាំបានថា នៅពេលដែលអ្នកនិយាយថា យើងមិនលក់ Ousmane [Dembele] បន្ទាប់មកអ្នកបានឃើញលុយជាង ១០០ លានផោន។ អ្នកគឺជាមនុស្សដំបូងគេដែលឃើញតែលុយនោះ។ សូមកុំនិយាយរឿងលុយ!!! ទុកឱ្យខ្ញុំបានសុខផង» ។
សូមបញ្ជាក់ផងដែរថា ខ្សែប្រយុទ្ធវ័យ ៣០ ឆ្នាំរូបនេះ បានផ្លាស់ទៅលេងនៅ Arsenal ពីក្លិបអាឡឺម៉ង់ ក្នុងតម្លៃ ៥៦ លានផោនកាលពីខែមករាឆ្នាំ ២០១៨ កន្លងទៅ៕
Trollkhmer

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍