Connect with us

វ័យ៤៤ឆ្នាំ តែលោកស្រី ជូលី នៅតែស្អាត និងទាក់ទាញ ក្នុងកម្មវិធីជាមួយម៉ាដុក (មានវីដេអូ)

លោកស្រី ពិតជាស្រស់ស្អាតមែន!

ជប៉ុន៖ លោកស្រី អេនជេលីណា ជូលី ជាមួយកូនប្រុស ម៉ាដុក បានបង្ហាញខ្លួនលើកម្រាលព្រំពណ៌ក្រហម នៅក្នុងប្រទេសជប៉ុន ក្នុងពិធីផ្សព្វផ្សាយភាពយន្តរឿង “Maleficent 2” កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩។

នេះជាជំនួបរវាងម្ដាយ និងកូន ទាំងពីរ បន្ទាប់ពី លោកស្រី ជូលី និង ម៉ាដុក បានរស់នៅឆ្ងាយពីគ្នា ដោយសារតែ ម៉ាដុក បានចូលរៀននៅឯកូរ៉េខាងត្បូង។ ក្នុងកម្មវិធីយប់មិញ លោកស្រី ជូលី បានគ្រងឈុតដ៏ទាក់ទាញ ជាមួយនឹងសម្រស់ស្រស់ស្អាត ទោះបីជាលោកស្រី មានវ័យ ៤៤ឆ្នាំហើយក៏ដោយ។

គេសង្កេតឃើញ កូនស្រី សាហារ៉ា របស់លោកស្រី ជូលី ក៏បានអមដំណើររបស់លោកស្រី ចូលក្នុងកម្មវិធីនេះដែរ។ សារព័ត៌មាន US Weekly បានចុះផ្សាយថា លោកស្រី ជូនលី គ្មានបំណងរៀបការម្ដងទៀតទេ ក្រោយពីលែងលះពី Brad Pitt ដោយលោកស្រី ចង់ផ្ដោតលើការងារសម្ដែង និងថែទាំកូនៗរបស់គាត់៕

 

សូមទស្សនាវីដេអូខាងក្រោម៖


ប្រភព៖ Zing

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម