Connect with us

“ចាញ់ស្នេហ៍អូន” សុវត្ថិ មុន្នីនាថ ចេញមួយបទនេះ ញាក់សាច់ ធ្វើឱ្យហ្វេនគាំទ្រពេញមួយទំហឹង(មានវីដេអូ)

មិនឱ្យចាញ់ម៉េច បើខំតាមស្រឡាញ់យ៉ាងហ្នឹង

ភ្នំពេញ៖ កូនប្រុសដ៏ស្រស់សង្ហាទាំង៣ របស់លោក ព្រាប សុវត្ថិ កំពុងតែឆក់យកដួងចិត្តមិត្ត យុវវ័យ បន្ទាប់ពីបានបង្ហាញខ្លួនជាច្រើនដង នៅលើឆាកប្រគំតន្ត្រីធំៗ ដែលមានការចូលរួមទស្សនាពីអ្នកគាំទ្រជាច្រើននាក់ ហើយក្នុងពេលថ្មីៗនេះ ក៏កំពុងតែរៀបចំធ្វើបទចម្រៀង Original Song ជាច្រើនបទ ដែលគ្រោងនឹងចេញក្នុងពេលឆាប់ៗនេះផងដែរ។

យោងតាមការសង្កេតឃើញលើបណ្តាញសង្គម Instagram កូនប្រុសរបស់លោក ព្រាប សុវត្ថិ គឺលោក សុវត្ថិ មុន្នីនាថ បានចេញនូវបទ Original Song មួយបទ ដែលទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ហ្វេនដែលស្រឡាញ់ ហើយគាំទ្រ រូបលោក។ សុវត្ថិ មុន្នីនាថ ជាតារាចម្រៀងបែប Pop ដែលទស្សនិកជនបានដាក់រហ័សនាមឱ្យ ត្រង់ស្ទីលបែបកូរ៉េ ព្រមទាំងសម្រស់ក៏ស្រស់សង្ហាថែមទៀតនោះ បានធ្វើឱ្យ សុវត្ថិ មុន្នីនាថ ទទួលបានការគាំទ្រមិនចាញ់តារាចម្រៀងផ្សេងៗនោះឡើយ៕

 

សូមទស្សនាវីដេអូ៖

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម