Connect with us

លោក តាវ៉ិចទ័រ ដឹកនាំក្រុមតារាកំប្លែង CBS ចូលរួមពិធីបុណ្យសពនាយ សាន ម៉ៅ

គ្រាន់តែទៅដល់ភ្លាម ម្នាក់ៗស្រក់ទឹកភ្នែក ស្រណោះ នាយ សាន ម៉ៅ

ភ្នំពេញ៖ ព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ បន្ទាប់ពីទទួលដំណឹងថា សពតារាកំប្លែងនាយ សាន ម៉ៅ តម្កល់នៅវត្តព្រែកប្រា ស្ថិតនៅក្នុងទឹកដីខណ្ឌច្បារអំពៅ លោកតា វ៉ិចទ័រ ផលិតករកំប្លែងរបស់ CBS បានដឹកនាំក្រុមកំប្លែង CBS ទៅចូលរួមពិធីបុណ្យសពតារាកំប្លែងជើងចាស់ នាយ សាន ម៉ៅ ដែលប្រព្រឹត្តទៅនៅវត្តព្រែកប្រា ដោយម្នាក់ៗមានអារម្មណ៍ក្តុកក្តួល ស្រក់ទឹកភ្នែក រកអ្វីនិយាយមិនបាន ព្រោះគាត់ស្លាប់លឿនពេក។

ក្នុងការចូលរួមពិធីបុណ្យសពនាយ សាន ម៉ៅ មានការចូលរួមពីក្រុមកំប្លែង CBS ដូចជា៖ លោក តាវ៉ិចទ័រ,នាយ ក្រូច,នាយ តាក់ស៊ី,អ្នកនាង អ៊ីត និង តារាកំប្លែងជាច្រើនដួងទៀត។

យោងតាមការបញ្ជាក់ពីក្រុមគ្រួសារនៃសព បានប្រាប់ថា៖ “នាយ សាន ម៉ៅ បានស្លាប់ដោយជំងឺរបស់គាត់ច្រើនមុខពេក ពិសេសជំងឺសួត ធ្វើឱ្យគាត់ពិបាកក្នុងការដកដង្ហើម ទើបបណ្តាលឱ្យស្ទះខ្យល់ស្លាប់បែបនេះ”។

ក្រុមកំប្លែង CBS បាននិយាយថា៖ “អ្នកទាំងអស់គ្នាពិតជាសោកស្តាយខ្លាំងណាស់ ចំពោះការបាត់បង់វីរសិល្បករកំប្លែងដ៏ល្បីមួយរូប ដែលតែងតែធ្វើឱ្យប្រិយមិត្តផ្ទុះសំណើច ពេលនេះយើងលែងបានឃើញរូបគាត់ទៀតហើយ គាត់ទៅឆ្ងាយពីយើងទាំងអស់គ្នាហើយ”៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម