Connect with us

កីឡាករ Suarez ដកខ្លួនចេញពីការប្រកួតមិត្តភាពរបស់ក្រុមជម្រើសជាតិអ៊ុយរូហ្គាយ

កីឡាករ Suarez ដកខ្លួនចេញពីការប្រកួតមិត្តភាពរបស់ក្រុមជម្រើសជាតិអ៊ុយរូហ្គាយ

អេស៉្បាញ៖ Luis Suarez នឹងខកខានការប្រកួតមិត្តភាពរបស់ក្រុមជម្រើសជាតិអ៊ុយរូហ្គាយ ដែលនឹងត្រូវប៉ះជាមួយប្រទេសប៉េរូ ជំនួសវិញដោយការស្នាក់នៅក្នុងទីក្រុងបាសេឡូណាដើម្បីទទួលការព្យាបាល។

កីឡាករវ័យ ៣២ ឆ្នាំរូបនេះ មានឈ្មោះក្នុងបញ្ជីជម្រើសដំបូង ប៉ុន្តែនឹងខកខានការប្រកួតទាំងពីរនៅចុងខែនេះ ហើយក្លិបបាសេឡូណា និងក្រុមជម្រើសជាតិអ៊ុយរូហ្គាយ បានប្រកាសនៅថ្ងៃព្រហស្បតិ៍ថា ខ្សែប្រយុទ្ធរូបនេះ នឹងស្ថិតក្នុងប្រទេសអេស្ប៉ាញ ជំនួសឱ្យការធ្វើដំណើរទៅប្រកួតមិត្តភាពនៅក្នុងទីក្រុងម៉ុនវីតវី និងលីម៉ា។

សេចក្តីថ្លែងការណ៍របស់ក្រុមបាសេឡូណា បានសរសេរថា៖ « កីឡាករជម្រើសដំបូង Luis Suarez នឹងស្នាក់នៅក្នុងទីក្រុងបាសេឡូណា ក្នុងអំឡុងពេលប្រកួតមិត្តភាព ដោយការព្រមព្រៀងគ្នារវាងសេវាកម្មវេជ្ជសាស្រ្តរបស់ក្លិប និងក្រុមរបស់អ៊ុយរូហ្គាយដែលជាផ្នែកនៃផែនការការងារផ្ទាល់ខ្លួនរបស់កីឡាករ ។

Suarez រកបាន ៥ គ្រាប់ក្នុង ៧ ប្រកួតដើម្បីចាប់ផ្តើមរដូវកាលសម្រាប់ក្រុម Barcelona រួមទាំងការរកគ្រាប់បាល់បញ្ចូលទីក្នុងជ័យជម្នះ ២-១ នៅ Champions League កាលពីថ្ងៃពុធលើក្រុម Inter៕

    Loading...

    ពេញនិយម