Connect with us

កាន់តែកក្រើកជាមួយកញ្ញា ចំរើន សុភ័ក្រ្ត យប់នេះ ក្នុងការប្រគំតន្ត្រី “បាកាស” MYTV

ចង់ជួប ចំរើន សុភ័ក្ត្រ កុំភ្លេចមកទស្សនាដោយផ្ទាល់ នៅស្ថានីយទូរទស្សន៍ MYTV

ភ្នំពេញ៖ កញ្ញាថ្ពាល់មានមន្តស្នេហ៍ ចំរើន សុភ័ក្រ្ត នឹងវិលមកជួបអ្នកគាំទ្រសាជាថ្មីជា មួយការប្រគំតន្ត្រីដ៏ធំប្រចាំស្ថានីយទូរទស្សន៍ MYTV នៅយប់នេះ ក្នុងព្រឹតិ្តការណ៍ប្រគំតន្ត្រី “បាកាស” ដែលមានការចូលរួមពីសំណាក់តារាចម្រៀងល្បីៗជាច្រើនរូបផងដែរ។

កញ្ញា ចំរើន សុភ័ក្ត្រ ទទួលបានការចាប់អារម្មណ៍យ៉ានខ្លាំង ពីមហាជន ក្រោយកញ្ញា បានចេញនូវបទចម្រៀងជាច្រើនបទ ពិសេសក្បាច់រាំរបស់កញ្ញា គឺមានភាពទាក់ទាញ យ៉ាងខ្លាំង ក្នុងស្រទាប់យុវវ័យ ដែលចូលចិត្តបែបកន្ត្រាក់អារម្មណ៍។ ថ្មីៗនេះ កញ្ញា ចំរើន សុភ័ក្ត្រ ហាក់ដូចជាមមាញឹក ជាមួយការប្រគំតន្ត្រីធំៗ ប៉ុន្តែកញ្ញា មិនចោលពេលវេលាសម្រាប់លម្ហែកាយជាមួយគ្រួសារ មិត្តភ័ក្តិ ដើម្បីកាត់បន្ថយភាពស្មុគស្មាញ។

ក្នុងថ្ងៃនេះ ចំរើន សុភ័ក្ត្រ បានបង្ហោះសារប្រាប់ហ្វេនរបស់ខ្លួន កុំភ្លេចចូលរួមទស្សនាឱ្យបានច្រើនកុះករ ជាមួយការប្រគំតន្ត្រី “បាកាស” ដែលប្រព្រឹត្តទៅនៅស្ទូឌីយោម៉ាស៊ីនត្រជាក់ របស់ស្ថានីយទូរទស្សន៍ MYTV ឫស្សីកែវ។ ស្ថានីយទូរទស្សន៍ MYTV នឹងធ្វើការផ្សាយផ្ទាល់ការប្រគំតន្ត្រី “បាកាស” រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៨យប់ តទៅ៕

 

សូមទស្សនាវីដេអូ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម