Connect with us

ជិតដល់កិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ាន តាមផ្លូវនៅសៀមរាប ត្រូវបានសម្អាត

ជិតដល់កិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ាន តាមផ្លូវនៅសៀមរាប ត្រូវបានសម្អាត

សៀមរាប៖ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បានចុះកាត់ក្រីដើមឈើមានហានិភ័យ សម្អាត និងលាងផ្លូវសំខាន់ៗមួយចំនួននៅរមណីយដ្ឋានអង្គរ ក្នុងបំណងដើម្បីលើកសោភ័ណភាពបរិស្ថាន ខណៈដែលកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំលើកទី១៥ រដ្ឋមន្រ្តីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅខេត្តសៀមរាប។

ផ្លូវសំខាន់ៗដែលក្រុមការងាររបស់អាជ្ញាធរជាតិអប្សរាចុះប្រតិបត្តិការ រួមមាន ផ្លូវពីព្រលានយន្តហោះទៅអង្គរវត្ត ផ្លូវហ្សាលដឺហ្គោលពីសាលាអន្ដរជាតិ អាយអូអេសទៅអង្គរវត្ត ផ្លូវពីអង្គរវត្តទៅបាយ័ន និងពីបាយ័នទៅព្រះលានជល់ដំរីជាដើម។ល។

គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំលើកទី១៥ រដ្ឋមន្រ្តីបរិស្ថានអាស៊ាន និងអាស៊ានបូក៣ (ចិន ជប៉ុន និងកូរ៉េ) នេះដែរ រដ្ឋមន្រ្តីបរិស្ថានអាស៊ាន នឹងចូលរួមពិធីដាំកូនឈើ ជានិមិត្តរូបនៅសួនច្បារមុខប្រាសាទអង្គរវត្ត ដែលសួនច្បារនេះត្រូវបានអាជ្ញាធរជាតិអប្សរា រួមជាមួយក្រសួងបរិស្ថាន បានរៀបចំ និងកែលម្អ ដើម្បីលើកតម្លៃអង្គរ ឱ្យស័ក្ដិសមជារមណីយដ្ឋានបេតិកភណ្ឌពិភពលោក៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម