Connect with us

ចេះតែឆ្ងល់ហេតុអីស្ងាត់មាត់កូន ដល់ទៅមើលទើបដឹងថាកូនខ្លួន កំពុងអង្គុយទំពាសត្វកន្លាត

អ្នកមានកូនតូចប្រយ័ត្នផងណា

ប្រទេសចិន៖ ម្តាយដែលមានកូនភ្លោះតូច២នាក់ មានអារម្មណ៍តក់ស្លុតជាខ្លាំង នៅពេលដែលឃើញកូនខ្លួន អង្គុយទំពាសត្វកន្លាត នៅពេលដែលនាងកំពុងរវល់។

ក្រោយឃើញសភាពបែបនោះ នាងក៏បានព្យាយាមឱ្យកូនទាំង២ ខ្ជាក់ចេញមក ប៉ុន្តែពួកគេ មិនព្រមឡើយ រហូតដល់នាងព្យាយាមយកម្រាមដៃឆ្កឺះ និង យកទៅសម្អាតមាត់ភ្លាមដោយឃើញថា កូនម្នាក់មានជាប់ស្លាបកន្លាតក្នុងមាត់ និង ម្នាក់ទៀតជាប់ជើងកន្លាត ក្រោយបញ្ហានេះកើតឡើង នាងជាម្តាយបានសារភាពត្រង់ថា នាងមិនហ៊ានថើបកូនខ្លួនឡើយ៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម