Connect with us

ព្យាករណ៍ EPL៖ Liverpool ទល់នឹង Leicester

ព្យាករណ៍ EPL៖ Liverpool ទល់នឹង Leicester

អង់គ្លេស៖ ការប្រកួតក្របខ័ណ្ឌ English Premier League បានឈានដល់សប្ដាហ៍ទី៨ ដោយក្រុមនីមួយៗ សុទ្ធតែបានត្រៀមខ្លួនយ៉ាងល្អ ដើម្បីព្យាយាមដណ្ដើមយក ៣ពិន្ទុ។ ដោយឡែក ក្រុមហង្សក្រហម Liverpool នឹងស្វាគមន៍ក្រុមភ្ញៀវកញ្ជ្រោល Leicester City នៅថ្ងៃសៅរ៍ ទី៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៩ យប់ (ម៉ោងនៅកម្ពុជា)។

ប្រកួតសប្ដាហ៍ទី៧ របស់ក្រុមទាំងពីរ៖

-Sheffield United ០-១ Liverpool
-Leicester ៥-០ Newcastle

Liverpool ទើបតែរកបានជ័យជម្នះលើក្រុម Salzburg របស់ប្រទេសអូទ្រីស ដោយលទ្ធផល ៤-៣ នៅក្នុងកម្មវិធី UEFA Champions League វគ្គសន្សំពិន្ទុ។ កូនក្រុមរបស់លោក Jurgen Klopp កំពុងមានទម្រង់លេងល្អនៅប៉ុន្មានប្រកួតចុងក្រោយនេះ។ រីឯ Leicester ដកតែបរាជ័យក្រោមថ្វីជើងក្រុម Manchester United ចេញ ពួកគេ មិនធ្លាប់ចាញ់ក្រុមណាឡើយ នៅ EPL ៧ប្រកួត ឈ្នះ៤ និងស្មើ២។

ចំណាត់ថ្នាក់ក្នុងតារាង EPL សប្ដាហ៍ទី៧៖

-Liverpool ឈរលេខ១ (២១ពិន្ទុ)

-Leicester ឈរលេខ៣ (១៤ពិន្ទុ)

កីឡាករ ដែលអាចជាប់ជម្រើស១១នាក់ដំបូង៖

-Liverpool (អ្នកចាំទី៖ Adrian; ខ្សែការពារ៖ Arnold, Matip, van Dijk, Robertson; ខ្សែបម្រើ៖ Henderson, Fabinho, Wijnaldum; ខ្សែប្រយុទ្ធ៖ Salah, Firmino, Mane) ។

-Leicester (អ្នកចាំទី៖ Schmeichel; ខ្សែការពារ៖ Pereira, Evans, Soyuncu, Chilwell; ខ្សែបម្រើ៖ Ndidi, Perez, Choudhury, Tielemans, Bernes; ខ្សែប្រយុទ្ធ៖ Vardy) ។

អវត្តមានកីឡាករ៖

កីឡាករសំខាន់ៗ របស់ Liverpool ហាក់គ្មានបញ្ហារបួសអ្វីឡើយ ទោះបីជាលោក Klopp បានបង្ហាញពីភាពស្រពិចស្រពិលរបស់ខ្សែការពារ Joel Matip ក៏ដោយ។ ចំណែក ខ្សែបម្រើប្រយុទ្ធ James Maddison ដែលជាអ្នកនាំលេងរបស់ Leicester អាចបន្តអវត្តមានក្នុងជំនួបទល់នឹងក្រុមហង្សក្រហមនៅទឹកដី Anfield នេះបើតាមការបញ្ជាក់របស់លោក Brendan Rodgers អ្នកចាត់ការ Leicester ។

ប្រវត្តិជួបគ្នា ៥លើកចុងក្រោយ៖

-Liverpool ១-១ Leicester (៣១ មករា ២០១៩ កម្មវិធី EPL)
-Leicester ១-២ Liverpool (០១ កញ្ញា ២០១៨ កម្មវិធី EPL)
-Liverpool ២-១ Leicester (៣០ ធ្នូ ២០១៧ កម្មវិធី EPL)
-Leicester ២-៣ Liverpool (២៣ កញ្ញា ២០១៧ កម្មវិធី EPL)
-Lecester ២-០ Liverpool (២០ កញ្ញា ២០១៧ កម្មវិធី League Cup)

ដូច្នេះ ៥ប្រកួតចុងក្រោយរវាងក្រុមទាំងពីរ Liverpool ឈ្នះ៣ ខណៈ Leicester ឈ្នះ១ ។

ការទស្សន៍ទាយរបស់ MyTV Plus សម្រាប់ជំនួបនៅថ្ងៃសៅរ៍៖ Liverpool ៣-១ Leicester ។

ស្ថានីយទូរទស្សន៍ CTN, MyTV និង CNC នឹងផ្សាយបន្តផ្ទាល់ការប្រកួតនេះ រួមទាំងការប្រកួតផ្សេងៗទៀត ដូចខាងក្រោម។ សូមប្រិយមិត្ត កុំភ្លេចចូលរួមតាមដានទស្សនាទាំងអស់គ្នា!

 

    Loading...

    ពេញនិយម