Connect with us

សប្តាហ៍នេះ រឹតតែសើច ជាមួយសំណើចកំប្លែងរឿង “ខ្មោចព្រៃ” ក្នុងកម្មវិធី “តោះសើច”

មិនខ្លាចម៉េចកើត បើលងស្រស់ៗអ៊ីចឹង ចាំកាលបាននាំគ្នារត់(មានវីដេអូ)

ភ្នំពេញ៖ ពិតជាមិនធ្វើឱ្យប្រិយមិត្តខកបំណងនោះទេ លើកនេះធានាថាសើច សើចឡើងចុកពោះ លាយឡំជាមួយការភិតភ័យ បុកពោះ គ្រប់ឈុតឆាក ដែលពោរពេញទៅដោយសំណើចរបស់តារាសម្តែងជាច្រើនដួង បង្កើតជារឿងមួយ ធ្វើឱ្យប្រិយមិត្តបាត់អស់ទុក្ខកង្វល់ ក្រោយទទួលទានបាយរួច ជាមួយខ្សែភាពយន្តបែបកំប្លែង រឿង “ខ្មោចព្រៃ”។

លោក ចេនឡា ជាប្រធានក្រុមអ្នកស្រាវជ្រាវរឿងចម្លែកៗ តែបែរជាមកស្រាវជ្រាវក្នុងព្រៃទៅវិញហើយចំផ្ទះខ្មោចទៅទៀត ធ្វើឱ្យអ្នកទាំង៤ ភ័យឡើងលួសព្រលឹង ព្រោះតែដើរចំតំបន់ខ្មោចលង។ លើកនេះស៊យហើយ សម្រាប់កំលោះសង្ហា ចេនឡា។ តើដោះស្រាយតាមវិធីណា ទើបអាចគេចផុតពីខ្មោចព្រៃទាំងនោះ? ពីមួយសប្តាហ៍ ទៅមួយសប្តាហ៍ កម្មវិធី “តោះសើច” របស់ស្ថានីយទូរទស្សន៍ CTN តែងតែផលិតនូវខ្សែភាពយន្តបែបកំប្លែងៗ សម្រាប់ទស្សនិកជនទស្សនា សើចកម្សាន្តក្នុងពេលរាត្រី។

សម្រាប់សប្តាហ៍នេះ រឹតតែពិសេស ជាមួយរឿង “ខ្មោចព្រៃ” ប្រាកដជាធ្វើឱ្យប្រិយមិត្តសើចសប្បាយអារម្មណ៍ អស់សំណើច នៅពេលបានទស្សនានូវខ្សែភាពយន្តបែបកំប្លែងមួយនេះ។ ស្ថានីយទូរទស្សន៍ CTN នឹងធ្វើការចាក់ផ្សាយជូនទស្សនានូវខ្សែភាពយន្តបែបកំប្លែងរឿង “ខ្មោចព្រៃ” នៅថ្ងៃសៅរ៍ ទី០៥ ខែតុលា វេលាម៉ោង ៨យប់ ដល់ម៉ោង ៩យប់ តទៅ៕

  

សូមទស្សនាវីដេអូ៖

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម