Connect with us

“បើមិនស្មោះស្រឡាញ់គ្នារកងាប់អី” នាំតែធ្វើឱ្យ តន់ ច័ន្ទសីម៉ា ខូចចិត្តហ្នឹង!

លើកនេះធ្ងន់ហើយប្រុសៗ កញ្ញា តន់ ច័ន្ទសីម៉ា ដាក់ចំៗហ្មង

ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង ស្រស់សោភា តន់ ច័ន្ទសីម៉ា ព្រលះមនុស្សប្រុសឡើងចាស់ដៃ ក្រោយកញ្ញា បានចេញនូវបទចម្រៀងមួយបទដ៏កាចសាហាវ ធ្វើឱ្យមិត្តនារីពេញចិត្តស្តូក ដោយមានបុរសខ្លះ ចូលចិត្តធ្វើបាបចិត្តស្រីៗពេក។

កញ្ញា តន់ ច័ន្ទសីម៉ា ជាតារា Original Song ដែលសព្វថ្ងៃកញ្ញា ទទួលបានការគាំទ្រ ពេញចិត្តយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ពិសេសសម្រស់ដ៏ស្រស់ស្អាតរបស់កញ្ញាតែម្តង។ បទចម្រៀងជាច្រើនបទដែលកញ្ញា តន់ ច័ន្ទសីម៉ា បានចេញនៅក្នុងពេលថ្មីៗនេះ ក៏សង្កេតឃើញថា បទចម្រៀងដែលមានចំណងជើងថា “បើមិនស្មោះស្រឡាញ់គ្នារកងាប់អី” គឺទទួលបានការ Like និង Share ជាច្រើននាក់ ដោយសារតែបទចម្រៀងមួយនេះ បង្កប់នៅអត្ថន័យយ៉ាងជ្រៅ ចាក់ដោតដួងចិត្តប្រិយមិត្ត ពិសេសនារីៗផងដែរ។

កញ្ញា តន់ ច័ន្ទសីម៉ា ក៏កំពុងសំងំធ្វើបទចម្រៀងថ្មីៗបន្ថែមទៀត ដែលគ្រោងចេញនៅក្នុងពេលឆាប់ៗនេះ តែមិនទាន់ដឹងថាជាបទញាក់ ឬបទសង់ទីម៉ង់ នោះឡើយ។ ទាំងនេះ ជាជោគជ័យមួយសម្រាប់កញ្ញា តន់ ច័ន្ទសីម៉ា ក្នុងការប្រឡូកលើវិថីសិល្បៈក៏ដោយ ក៏នេះជាចាប់ផ្តើមមួយដ៏សំខាន់សម្រាប់កញ្ញា៕

 

សូមទស្សនាវីដេអូ៖

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម