លោក Emery ប្រាប់ឱ្យ Ozil ប្រឹងប្រែងហ្វឹកហាត់ ដើម្បីដណ្តើមតំណែងមកវិញ
លោក Emery ប្រាប់ឱ្យ Ozil ប្រឹងប្រែងហ្វឹកហាត់ ដើម្បីដណ្តើមតំណែងមកវិញ
អង់គ្លេស៖ លោក Unai Emery គ្រូបង្វឹក Arsenal បង្ហើបថា Mesut Ozil ត្រូវប្រឈមនឹងការប្រជែង ដើម្បីដណ្តើមតំណែងនៅក្នុងក្រុមវិញ បន្ទាប់ពីឈ្នះក្រុម Standard Liege ក្នុងពានរង្វាន់ Europa League ។
កីឡាករ Ozil មិនបានស្ថិតក្នុងបញ្ជីក្រុមនោះទេ ខណៈដែលក្រុមកាំភ្លើងធំ បានឈ្នះក្នុងលទ្ធផល ៤-០ នៅឯកីឡដ្ឋាន Emirates។ កីឡាករវ័យ ៣០ឆ្នាំរូបនេះ លេងបានតែ ២ដងប៉ុណ្ណោះក្នុងរដូវកាលនេះ ក្នុងការប្រកួតដោយលទ្ធផលស្មើ ២-២ នៅ Premier League ទល់ក្រុម Watford និងការប្រកួតយកឈ្នះក្លិប Nottingham Forest ៥-០ នៃពានរង្វាន់ EFL Cup។
នៅពេលត្រូវបានគេសួរថា ហេតុអ្វីបានជា Ozil មិនបានលេងក្នុងការប្រកួតជាមួយ Standard លោកបានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ « ខ្ញុំកំពុងគិតគ្រប់ពេលដើម្បីសម្រេចចិត្តជ្រើសរើសកីឡាករឆ្នើមៗសម្រាប់ការប្រកួតនីមួយៗ ហើយកីឡាករឆ្នើមនៅក្នុងក្រុមត្រូវលេង និងជួយយើង។ ប្រសិនបើខ្ញុំសម្រេចថា មិនដាក់គាត់ឱ្យចូលលេងទេ ព្រោះខ្ញុំគិតថា កីឡាករម្នាក់ទៀតសមនឹងចូលលេង»។
លោក Emery បានប្រាប់ឱ្យកីឡាករខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីបានកន្លែងសម្រាប់ការប្រកួតលីហ្គក្នុងដីនៅថ្ងៃអាទិត្យទល់នឹងក្លិប Bournemouth ៕

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍