Connect with us

តោះទៅស្គាល់តំបន់ទេសចរណ៍ធម្មជាតិសំខាន់ៗ ក្នុងខេត្តរតនគិរីម្តង

ធម្មជាតិទាំងនេះ អាចធ្វើឱ្យអារម្មណ៍ស្រស់ថ្លាបានណា

រតនគិរី៖ ខេត្តរតនគិរី ដែលជាតំបន់ទេសចរណ៍មួយសម្បូរទៅដោយត្បូងប្រណីតៗជាច្រើន បានទាក់ទាញភ្ញៀវទេសចរជាច្រើនក្នុងមួយឆ្នាំៗ ហើយខេត្តនេះ ក៏មានជនជាតិភាគតិចជាច្រើនរស់នៅផងដែរ ដូចជា ជនជាតិទំពួន ជនជាតិក្រឹង ជនជាតិចាវ៉ាយ ជនជាតិកាចុប និង ជនជាតិព្រៅ។

រមណីដ្ឋានដែលអ្នកទេសចរក្នុងស្រុក និងក្រៅស្រុក និយមទស្សនានោះមានដូចជា បឹងយក្សឡោម ទឹកធ្លាក់កាចាញ ទឹកធ្លាក់កាទៀង ទឹកធ្លាក់អូរស៊ីនលែរ ទឹកធ្លាក់អូរសែនស្រឡោះ ទឹកធ្លាក់ចាអុង អូរចាឡយ ឧទ្យានជាតិវីរៈជ័យ ដែនជម្រកសត្វព្រៃលំផាត់ ព្រៃណងកាបាត និង ភូមិជនជាតិជាដើម។ រីករាយជាមួយធម្មជាតិ នោះលោកអ្នក ប្រាកដជាអាចរំសាយរាល់ទុក្ខកង្វល់ និងភាពនឿយហត់បានយ៉ាងល្អ ហើយភាពសម្បូរទៅដោយរមណីយដ្ឋានធម្មជាតិនេះហើយ ទើបធ្វើឱ្យប្រទេសកម្ពុជា អាចទាក់ទាញភ្ញៀវជាតិ និង អន្តរជាតិបានយ៉ាងច្រើន ដែលវាជាប្រភពចំណូលដ៏ធំមួយសម្រាប់ប្រទេស៕

 

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com