Connect with us

ទើបតែលេងបាន ៧ ប្រកួតក្នុងលីហ្គ ManUtd កំណត់គោលដៅកីឡាករថ្មី ៤រូប មកពង្រឹងក្រុម

ទើបតែលេងបាន ៧ ប្រកួតក្នុងលីហ្គ ManUtd កំណត់គោលដៅកីឡាករថ្មី ៤រូប មកពង្រឹងក្រុម

អង់គ្លេស៖ ក្រុមបិសាចក្រហម Manchester United បានកំណត់គោលដៅកីឡាករថ្មីចំនួន ៤ រូប ពេលទីផ្សារដោះដូរកីឡាករ ខណៈដែលក្លិបបន្តរុះរើក្រុមរបស់ខ្លួន។

ក្រុមរបស់លោក Ole Gunnar Solskjaer បានស៊ូទ្រាំនឹងការចាប់ផ្តើមដ៏ខកចិត្តចំពោះយុទ្ធនាការថ្មីនេះ ដោយទទួលបានជ័យជម្នះត្រឹមតែ ២ ដងប៉ុណ្ណោះក្នុងការប្រកួតលីហ្គ ៧ លើក ហើយផែនការរបស់ពួកគេ បានចាប់ផ្តើមរួចរាល់ហើយសម្រាប់ទីផ្សារដោះដូរកីឡាករនៅខែមករានេះ ខណៈដែលក្លិបកំពុងស្វែងរកកីឡាករថ្មី។

យោងតាមកាសែត Manchester Evening News បានឱ្យដឹងថា ក្រុមបិសាចក្រហមចង់បន្ថែមខ្សែការពារស្លាប, ខ្សែបម្រើ និងខ្សែប្រយុទ្ធជួរមុខ ទៅក្នុងបញ្ជីរបស់ពួកគេ មុនពេលចាប់ផ្តើមរដូវកាលក្រោយ។

កាសែតនោះ បានសរសេរថា ManUtd កំពុងឃ្លាំមើលខ្សែប្រយុទ្ធស្លាបអង់គ្លេសវ័យក្មេង Jadon Sancho របស់ Borussia Dortmund ដោយជឿជាក់ថា គោលដៅមួយនេះចង់វិលត្រឡប់ទៅកាន់ទីក្រុង Manchester វិញ។ Ben Chilwell របស់ Leicester ត្រូវបានជឿជាក់ថា ជាជម្រើសមួយក្នុងការពង្រឹងតំបន់ការពារស្លាបរួមជាមួយមិត្តរួមក្រុម James Maddison និង Declan Rice របស់ West Ham ក៏ស្ថិតក្នុងចំណោមខ្សែបម្រើដែលត្រូវបានពិចារណា។

Manchester United បានចំណាយប្រាក់ជាង ១៤០ លានផោនក្នុងរដូវក្តៅនេះ ដើម្បីពង្រឹងក្រុមដោយនាំយក Harry Maguire, Aaron Wan-Bissaka និង Daniel James ប៉ុន្តែពួកគេនៅមិនទាន់បានលទ្ធផលល្អ ៕

    Loading...

    ពេញនិយម