Connect with us

អ្នកប្រដាល់ស្រីម្នាក់ ត្រូវមួយកំផ្លៀង ដោយសារថើបគូប្រកួត ពេលឡើងថ្លឹង (មានវីដេអូ)

ចេះតែមានហ្មង! (មានវីដេអូ)

បរទេស៖ ម្ចាស់ខ្សែក្រវាត់ពិភពលោក កីឡាការិនី Ewa Brodnicka បានបង្កការភ្ញាក់ផ្អើល បន្ទាប់ពីនាង បានថើបគូប្រកួត កីឡាការិនី Edith Solidad Matthysse ។ ជាការឆ្លើយតប Matthysse បានទះនាងមួយកំផ្លៀង ទុកជាការព្រមាន កុំឱ្យលើកក្រោយទៀត។

Brodnicka ជាម្ចាស់ខ្សែក្រវាត់ WBO super featherweight ជនជាតិប៉ូឡូញ ដែលមានអាយុ ៣៥ឆ្នាំ។ ដោយឡែក Matthysse មានដើមកំណើតពីប្រទេសអាហ្សង់ទីន។

មិនត្រឹមតែថើបគូប្រកួតនោះទេ នាង Brodnicka ក៏បានលេងឈុតដ៏សិចស៊ី ដើម្បីបង្ហាញពីរូបរាងរបស់ខ្លួន នៅលើឆាក បង្កការទាក់ទាញយ៉ាងខ្លាំង នៅប្រទេសប៉ូឡូញ កាលពីចុងសប្ដាហ៍មុន។

សូមរំឭកថា កាលពីឆ្នាំ២០១៧ រឿងនេះ ក៏បានកើតឡើងម្ដងដែរ ដោយកីឡាការិនី Cecilia Braekhaus ម្ចាស់ខ្សែក្រវាត់ពិភពលោក ត្រូវបានគូប្រកួតនាង Mikaela Lauren ថើប ក្រោយឡើងថ្លឹង៕

សូមទស្សនាវីដេអូ៖

ប្រភព៖ RT

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម