កុំកុំ ហ៊ានចំណាយ ៥-១០ លានដុល្លារ ទិញផ្ទះនៅប្រទេសសិង្ហបុរី
តារាហុងកុងនេះ គ្រោងផ្លាស់ទៅរស់នៅប្រទេសសិង្ហបុរី?
សិង្ហបុរី៖ សារព័ត៌មានក្នុងស្រុក បានឱ្យដឹងថា តារាសម្ដែងលោក Donnie Yen ឬហៅថា កុំកុំ និងភរិយា លោកស្រី Cissy Wang កំពុងស្វែងរកទិញភូមិគ្រឹះមួយ នៅក្នុងប្រទេសសិង្ហបុរី ហើយពួកគេ ហ៊ានចំណាយទឹកប្រាក់ចន្លោះពី ៥ ទៅ ១០ លានដុល្លារអាមេរិក។
កាលពីសប្ដាហ៍មុន តារាសម្ដែងក្នុងភាពយន្តរឿង “Ip Man” កុំកុំ និងភរិយា បានទៅដល់ប្រទេសសិង្ហបុរី ដោយអ្នកទាំងពីរបានស្នាក់នៅភូមិគ្រឹះមួយ នៅលើវិថី Balmoral ប្រទេសសិង្ហបុរី។ យ៉ាងណាមិញ គេមិនទាន់ដឹងទេថា តារាហុងកុងរូបនេះ មានបំណងទិញដើម្បីវិនិយោគ ឬ ដើម្បីស្នាក់នៅខ្លួនឯងនោះទេ។
កុំកុំ និងលោកស្រី Wang មានកូន ២នាក់ ហើយកូនប្រុសម្នាក់ទៀត ជាកូនរបស់ប្រពន្ធដើម។ សេចក្ដីរាយការណ៍ឱ្យដឹងថា លោកស្រី Wang បានបោះទុនវិនិយោគនៅទីក្រុងហុងកុង ហើយកុំកុំ បានទិញផ្ទះមួយខ្នងនៅហុងកុង ដែលមានតម្លៃប្រហែល ៣លានដុល្លារអាមេរិក កាលពីឆ្នាំ២០១៣៕
ប្រភព៖ Asia One
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍