Connect with us

ហាង​កា​ហ្វេ​ធ្យូប​ ​បាន​សម្ពោធ​សាខា​ទី៧​ ​របស់​ខ្លួន​នៅ​ទល់មុខ​សាលា​ ​RULE​ ​និង​មានការ​បញ្ចុះតម្លៃ​ ​៥០​%​ ​

ហាងកាហ្វេធ្យូប បានសម្ពោធសាខាទី៧ របស់ខ្លួននៅទល់មុខសាលា RULE និងមានការបញ្ចុះតម្លៃ ៥០%

​ភ្នំពេញ​៖​ ​កាលពី​ម្សិលមិញ​នេះ​ ​ធ្យូ​បកា​ហ្វេ​ ​បាន​សម្ពោធ​សាខា​ទី៧របស់​ខ្លួន​ ​នៅ​ទល់មុខ​សកលវិទ្យាល័យ​ ​ភូមិន្ទ​នីតិសាស្ត្រ​ ​និង​ ​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ ​ដោយមាន​ភ្ញៀវ​កិត្តិយស​ជាច្រើន​កុះករ​ចូលរួម​ក្នុង​កម្មវិធី​នោះ​ផង​ដែរ​។​

​ក្នុង​ពិធីសម្ពោធ​សាខា​ថ្មីនេះ​ដែរ​ ​កញ្ញា​ ​ស៊ូ​ ​មុ​ន្នី​ពេជ្រ​ ​(​ ​ម្ចាស់​ម៉ាក​ ​កា​ហ្វេ​ធ្យូប​ ​)​ ​បាន​លើកឡើង​ថា​ ​”​ធ្យូ​បកា​ហ្វេ​ ​គឺជា​ម៉ាក​យីហោ​ខ្មែរ​ដែល​បង្កើត​ឡើង​ ​ដោយ​កូនខ្មែរ​យើង​ពិ​តៗ​។​

​គោលដៅ​របស់​ ​ធ្យូប​ ​គឺ​ការ​បំពេញ​សេវាកម្ម​រហ័ស​ ​ហើយ​រួសរាយ​រាក់ទាក់​ ​ជាមួយ​តម្លៃ​សមរម្យ​ព្រមទាំង​ភេ​សជ្ជៈ​ឆ្ងាញ់​ៗ​ ​ដែល​ផ្សំ​ចេញពី​គ្រឿងផ្សំ​ដែល​មាន​ ​គុណភាព​ខ្ពស់​។​”​

​ហើយ​បន្ថែម​ពីនោះ​ ​លោក​ ​ជូ​លីន​ ​ផា​នី​រាជ​ ​(​ ​ម្ចាស់ហាង​ ​ធ្យូ​បកា​ហ្វេ​ ​សាខា​ ​RULE​ ​)​ ​បាន​បញ្ចេញ​អារម្មណ៍​របស់​ខ្លួន​ថា​ ​”​មូលហេតុ​ដែល​លោក​ជ្រើស​យក​កាហ្វេ​ម៉ាក​យីហោ​ ​ធ្យូ​បកា​ហ្វេ​ ​ធ្វើជា​ដៃគូ​សហការ​ជាមួយគ្នា​ ​ពីព្រោះ​ ​ធ្យូ​បកា​ហ្វេ​ ​ជា​កាហ្វេ​របស់​កូនខ្មែរ​ពិ​តៗ​ ​ខ្ញុំ​ចង់​ចូលរួម​គាំទ្រ​ផលិតផល​ខ្មែរយើង​ ​រួម​ទាំង​សេវាកម្ម​រហ័ស​ ​រួសរាយ​រាក់ទាក់​ ​ជាមួយ​តម្លៃ​សមរម្យ​ព្រមទាំង​ភេ​សជ្ជៈ​ឆ្ងាញ់​ៗ​ ​ដែល​ផ្សំ​ចេញពី​គ្រឿងផ្សំ​ដែល​មាន​ ​គុណភាព​ខ្ពស់​ទៀតផង​ ​ហើយ​ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​នឹង​មានការ​គាំទ្រ​ពី​កូនខ្មែរ​របស់​យើង​ផង​ដែរ​”​ ​។​

​ក្នុង​ឱកាស​បើក​សម្ពោធ​ហាង​ ​ធ្យូ​បកា​ហ្វេ​ ​ខា​សា​ ​RULE​ ​នេះ​ ​ក៏​មានការ​បញ្ចុះតម្លៃ​ពិសេស​រហូតដល់​ ​៥០​%​ ​គ្រប់​ភេសជ្ជៈ​ទាំងអស់​ ​ចាប់ពី​ថ្ងៃទី​ ​៦​-​៨​ ​ខែតុលា​ ​ឆ្នាំ២០១៩​ ​នេះ​តទៅ​៕​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម