Arsene Wenger បញ្ជាក់ថា លោកកំពុងពិចារណាតំណែងសំខាន់មួយនៅ FIFA
Arsene Wenger បញ្ជាក់ថា លោកកំពុងពិចារណាតំណែងសំខាន់មួយនៅ FIFA
បរទេស៖ Arsene Wenger បានបញ្ជាក់ថា លោកកំពុងពិចារណាលើការងារជាមួយ FIFA ប៉ុន្តែនឹងមិនបញ្ឈប់បំណងរបស់លោក ក្នុងការវិលត្រឡប់ទៅកាន់អាជីពជាអ្នកដឹកនាំនោះទេ។
កាលពីខែកញ្ញា ត្រូវបានគេរាយការណ៍ថា លោក Arsene Wenger បានទទួលការងារកំពូលជាមួយ FIFA ក្នុងនាមជានាយកបច្ចេកទេស។ ហើយមានការអះអាងថា គាត់នឹងចាប់ផ្តើមតួនាទីនៅពេលណាមួយក្នុងខែនេះ។ ឥឡូវនេះលោក Wenger បានបញ្ជាក់ថា យ៉ាងហោចណាស់គាត់កំពុងគិតអំពីវា។
អតីតគ្រូរបស់ Arsenal បាននិយាយថា៖ «ខ្ញុំគ្រាន់តែចង់ចែករំលែកនូវអ្វីដែលខ្ញុំបានរៀន ហើយផ្តល់ឱ្យវានូវក្នុងការប្រកួតនោះវិញតាមវិធីផ្សេង។ ខ្ញុំមិនច្បាស់ទេថា តើខ្ញុំគួរបញ្ឈប់បំណងក្នុងការត្រលប់ទៅដឹកនាំវិញ ឬយ៉ាងណា។ ខ្ញុំត្រូវតែមើលថា តើខ្ញុំចូលចិត្តវា ហើយតើខ្ញុំអាចធ្វើបានដែរឬទេ? ខ្ញុំគិតថា មានអ្វីល្អដែលត្រូវធ្វើនៅ FIFA ដើម្បីជួយកីឡាករត្រឡប់មកវិញ និងជួយអភិវឌ្ឍន៍បាល់ទាត់»៕
trollkhmer

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍