Connect with us

លោក Eno ក្លាយជាអ្នកគ្រប់គ្រង Team Original Song ក្រោយជោគជ័យលើវិថីសិល្បៈ

ធ្លាប់តែដើរសុំគេច្រៀង នៅពេលនេះ Eno ជោគជ័យយ៉ាងខ្លាំង

ភ្នំពេញ៖ តារាចម្រៀងល្បីនៅក្នុងស្រទាប់យុវវ័យលោក Eno ម្ចាស់បទ “ម៉ោងបាយនឹកអូន” និង បទ “ប្រុសក្រញ៉ាញ់ខូចចិត្ត” បានបង្កើត Team Original Song ចំនួន១៣នាក់

ដែលលោកបានសម្រិតសម្រាងចម្រាញ់ ជ្រើសអ្នកចម្រៀងប្រុសស្រី សុទ្ធសឹងមានទេពកោសល្យ សម្ថភាពខ្ពស់ ជាពិសេសចរិតឫកពារថ្លៃថ្នូរ ចូលមកTeam Original របស់លោក។ ក្នុងនោះមាន៖
1. លោក Deeo Rapper ជាអ្នកចម្រៀង ជាអ្នករ៉េប និង ជាអ្នកនិពន្ធបទថ្មី
2. កញ្ញា លៀង ចាន់ឡា
3. កញ្ញា សោភា ទេពី
4. កញ្ញា អាំម៉ារ៉ា
5. កញ្ញា អាន់យ៉ា
6. ក្រុម PR
7. លោក SO-G-O
8. កញ្ញា សរ សុខកញ្ញា
9. កញ្ញា ណាន់ ណា
10. លោក ហ្វីណាល់
11. លោក ទេព អាណាក់
12. លោក អុីដា
13. លោក យ៉ាកូ

ក្រោយពេល បានលេចឮព័ត៌មាន ថាលោក បាននិពន្ធបទភ្លេងថ្មីមួយបទ ដែលជាបទមនោសញ្ចេតនាពីរោះ
ជាសំនៀងរបស់ក្មេងស្រីកម្សត់ កញ្ញា ចាន់ឡា គឺបទ “ស្រ្តី” រួចមក ក៏មានការគាំទ្រយ៉ាងខ្លាំពីសំណាក់មហាជន បន្ទាប់មកក៏បានសង្កេតឃើញថា លោកក៏បានផ្តល់ឱកាស ជូនក្មេងស្រីកម្សត់ ចាន់ឡា ចូលច្រៀងក្នុងTeam Original របស់លោក បន្ទាប់មកមានបទចម្រៀងចេញជាបន្តបន្ទាប់របស់ Team របស់លោក Eno គឺបទ “ទេពធីតា” របស់ក្រុម PR, បទ អត់អូនមិនបានហេតុអ្វីនៅតែក្បត់ ជាសំនៀងច្រៀងយ៉ាងពីរោះរបស់យុវតីវ័យ១៦ឆ្នាំម្នាក់ ឈ្មោះ អាន់យ៉ា។

សូម្បីអ្នកចម្រៀងល្បីស្រទាប់យុវ័យ កញ្ញា សោភាទេពី និង លោក ទេព អាណាក់ ក៏ចូលជាសមាជិក Team Original Song របស់លោកផងដែរ។ លោក Eno បានបញ្ជាក់ប្រាប់ក្រុមការងារ MYTV PLUS ថា៖ “តារាចម្រៀងដែលខ្ញុំបានជ្រើសរើស ហើយបានដាក់ឈ្មោះជា Team Original Song នេះ ពួកគាត់ទាំងអស់គ្នា សុទ្ធសឹងជាអ្នកចម្រៀងឯករាជ ច្រៀងតែបទភ្លេងថ្មីទេ គ្មានឡើយពាក្យថា Copy ដោយក្រោមការនិពន្ធ និងដឹកនាំដោយលោក Eno ផ្ទាល់តែម្តង”។

ដោយសារជីវិតរបស់លោកតាំងពី២០០៥មក មានសមត្ថភាពដែរ តែទៅសំពះសុំគេច្រៀង ក៏គេមិនឱ្យ តស៊ូជិះម៉ូតូកញ្ចាស់ម្នាក់ឯង គេថាប្រឡងជាប់ហើយឱ្យចូលផលិតកម្ម ចុងក្រោយប្រឡងជាប់ជ័យលាភីហើយ ក៏គេមិនឱ្យចូលខុសការសន្យាទៀត។ ទីបំផុត លោក សម្ងំច្រៀងពេលយប់បានមួយថ្ងៃ ៤-៥ ដុល្លារប៉ុណ្ណោះ
ជួលផ្ទះនៅម្នាក់ឯងឆ្ងាយពុកម៉ែមួយខែ ៤៥ដុល្លារ ទៅសុំគេច្រៀង គេឱ្យច្រៀងដែរ តែច្រៀងហើយចាញ់បោកគេទៀត។ នេះហើយការឈឺចាប់ដែល Eno ចង់បង្កើតក្រុមOriginal Song នេះឡើង។

លោក Eno បានបញ្ជាក់បន្តទៀតថា៖ “ត្រឹមជាកាំជណ្តើរដើម្បីឱ្យពួកគាត់តស៊ូជាន់ដើរឡើង ក៏ដូចជាណែនាំបង្ហាត់បង្រៀនចង្អុលបង្ហាញឱ្យស្គាល់អ្វីដែលហៅថាសិល្បៈ និង ប្រើចរិតឫកពារថ្លៃថ្នូរបែបណា ដើម្បីឱ្យហ្វេនៗ អាណិតស្រឡាញ់គាំទ្រ ព្រោះនៅពេលអត់ពីលោកទៅ ពួកគាត់នឹងរីកចម្រើន ព្រមទាំងអាចក្លាយជាតារាល្បីឈ្មោះប្រចាំផលិតកម្មណាមួយមិនខាន នៅក្នុងប្រទេសកម្ពុជា”។

បញ្ជាក់ថា បទចម្រៀងរបស់ Team Original របស់លោក Eno
និងបានផុសបង្ហោះជាផ្លូវការនៅក្នុង Chanel Youtubeថ្មីរបស់លោកគឺឈ្មោះ “ENO OFFICIAL”
ឬផេកផ្លូវការរបស់លោកគឺ “TEAM ORIGINAL” ឬ “ENO_Official”៕

សូមទស្សនាវីដេអូ៖

ប្រភព៖ Eno

កែសម្រួល៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម