Connect with us

បើមិនជឿ កុំតែប្រមាថ! បារមីព្រះនាងឥន្ទ្រទេវី ចូលគ្រងវិញ្ញាណលើកញ្ញា លី ឌីណា នៅពេលកំពុងថត និងសម្តែងជាតួរដោយគ្រងឈុតព្រះនាងឥន្ទ្រទេវី (មានវីដេអូ)

ភ្នំពេញ៖ ពិតជាគួរអោយភ្ញាក់ផ្អើលមែនទែន សម្រាប់អ្នកដែលបានចូលរួមថតសម្តែង ជាមួយនឹង កញ្ញា លី ឌីណា កាលពីពេលថ្មីៗនេះ ដោយសារតែឈុតសម្តែងមួយនោះ ហាក់មើលទៅដូចជា មានវិញ្ញាណចម្លែក បានចូលមកគ្រប់គ្រងលើកញ្ញា លី ឌីណា ។


បើតាមកញ្ញា ភីយ៉ា បានបញ្ជាក់ប្រាប់ MYTV Plus ថា គ្រាន់តែកញ្ញា លី ឌីនា ចាប់ផ្ដើមគ្រងឈុតព្រះនាងឥន្ទ្រទេវី រួចហើយ កញ្ញា ឌីណា ចេះតែមានអ្វីអារម្មណ៍ចម្លែកម្យ៉ាង ហាក់ដូចជាមានអ្វីមួយចូលមកបញ្ជារាងកាយរបស់កញ្ញា ។ ដូចនេះ ធ្វើអោយកញ្ញា លី ឌីណា មានសកម្មភាពប្លែក និង បានរាំបទជាច្រើន ។ កញ្ញា ភីយ៉ា បានឃើញ កញ្ញាឌីណា ចេះតែបន់ស្រន់ និង ចេះតែប្រឹងទប់អារម្មណ៍ ដែលសកម្មភាពនោះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នករួមក្រុម ។


បើតាមកញ្ញា ឌីណា បានអោយដឹងថា នៅពេលដែលនាងរៀបចំថតសម្តែង និងកំពុងសម្រួល សម្លៀកបំពាក់ ស្រាប់តែមានវិញ្ញាណចម្លែកហាក់ចូលមកធ្វើអោយនាងបង្វិលខ្លួនរាំរែក ទាល់តែបាន ដោយនាងមិនអាចបញ្ជារាងកាយរបស់ខ្លួនបានតែម្ដង។
កញ្ញា ឌីណា ត្រូវគេឃើញមានទឹកមុខស្លេកស្លាំង និង ភ័យយ៉ាងខ្លាំង ហើយបន្ទាប់ពីអ្នករៀបចំកម្មវិធី និង ក្រុមការងារចាប់ដៃចាប់ជើង និង ជួយបន់ ធ្វើអោយនាងបានដឹងស្មារតីឡើងវិញ ។


កញ្ញាឌីណា លើកឡើងថា គាត់តែងតែមានការភ័យខ្លាច នៅពេលគ្រងឈុតបុរាណ តែសម្រាប់សភាពលើកនេះ គឺ នាងមានអារម្មណ៍ភិតភ័យជាងមុន ដោយសារតែតាំងគ្រងឈុតព្រះនាងឥន្ទ្រទេវីហើយភ្លាម ក៏ចង់តែអោយនាងលើកដៃរាំដូចអប្សរា ដល់ថ្នាក់នាងខំទប់ស្មារតី មិនហ៊ានទាំងផឹកទឹក និង ញាំអី ដើម្បីកុំអោយភ្លេចខ្លួន ហើយបណ្ដោយវិញ្ញាណបញ្ជាខ្លួនបាន។ 
កញ្ញា លី ឌីណា បានបន្តថា ក្រោយពេលដឹងស្មារតីវិញ រូបកញ្ញាមានអារម្មណ៍ភ័យខ្លាច ចង់ស្លន់ស្លោរតែម្ដង ដោយសារតែកញ្ញា ខ្លាចមានអាការៈបែបនេះទៀត ធ្វើអោយថតមិនចង់កើត និងធ្វើអោយកញ្ញាអស់កម្លាំងក្នុងខ្លួនរលីង ៕

សូមទស្សនាវិដេអូខាងក្រោម៖


អត្ថបទ: ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម