Connect with us

លោក ឃុំ ប៉ុណ្ណាដែត បន្ទាប់ពីបាត់មុខមួយរយៈ ក៏មានតួនាទីក្នុងជួររាជការជាមន្ត្រីប៉ូលីស

ស្មានតែគាត់ទៅណាបាត់ ដឹងអីគាត់ ក្លាយជាមន្ត្រីប៉ូលីសសោះ

ភ្នំពេញ៖ ប្រិយមិត្តនៅចាំតារាចម្រៀង លោក ឃុំ ប៉ុណ្ណាដែត ដែលកាលពីប៉ុន្មានឆ្នាំមុន លោកក៏ជាតារាចម្រៀងមួយរូប ដែលមានប្រជាប្រិយភាពផងដែរ ហើយលោក បានចាប់ដៃគ្នាសាងសុភមង្គលជាមួយអ្នកនាង យក់ ថិរដ្ឋា តារាចម្រៀងដ៏ល្បី។

ស្រាប់តែថ្មីៗនេះ ក៏បានលេចនូវរូបភាពជាច្រើនសន្លឹករបស់លោក ឃុំ ប៉ុណ្ណាដែត ក្រោយពីរូបលោក បានចាកចេញពីវិស័យសិល្បៈអស់ជាច្រើនឆ្នាំមក។ លោក ឃុំ ប៉ុណ្ណាដែត ក៏មានមុខងារនៅក្នុងជួររាជការ ដែលជាមន្ត្រីប៉ូលីស ដែលមានភារកិច្ចការពារប្រជាពលរដ្ឋ។ នេះជារឿងមួយដែលធ្វើឱ្យមហាជនជាច្រើន មានការចាប់អារម្មណ៍ និងបានបញ្ចេញមតិថា បាត់លោក ឃុំ ប៉ុណ្ណាដែត មិនដឹងទៅណា ស្រាប់តែពេលនេះ លោកក្លាយជាមន្ត្រីប៉ូលីសដ៏ស្រស់សង្ហាមួយរូបសោះ៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម