Connect with us

បានចាយហើយ! ក្រដាសប្រាក់ ១៥០០០ រៀលចេញឱ្យប្រើប្រាស់នៅថ្ងៃនេះ

បានចាយហើយ! ក្រដាសប្រាក់ ១៥០០០ រៀលចេញឱ្យប្រើប្រាស់នៅថ្ងៃនេះ

ភ្នំពេញ៖ រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ អនុញ្ញាតឱ្យចេញផ្សាយ ធ្វើចរាចរណ៍ និងប្រើប្រាស់ទូទាំងប្រទេសកម្ពុជានូវក្រដាសប្រាក់រៀលប្រភេទ ១៥០០០ រៀល ដែលទើបចេញថ្មី នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះហើយ។

ក្រដាសប្រាក់ថ្មី ១៥០០០រៀលរបស់រាជរដ្ឋាភិបាលកម្ពុជា ដាក់ឱ្យប្រើប្រាស់ដើម្បីអបអរសាទរ ក្នុងឱកាសព្រះរាជពិធីបុណ្យគម្រប់ខួប១៥ព្រះវស្សា នៃការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម