Connect with us

Pep Guardiola នៅតែជឿជាក់ថា ក្រុមរបស់លោកអាចតាមទាន់ Liverpool

Pep Guardiola នៅតែជឿជាក់ថា ក្រុមរបស់លោកអាចតាមទាន់ Liverpool

អង់គ្លេស៖ លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ក្រុម Manchester City បានទទួលស្គាល់ថា មានគម្លាតច្រើន ប៉ុន្តែនៅតែជឿជាក់ថា ក្រុមរបស់លោក អាចប្រជែងជាមួយ Liverpool ក្នុងការដណ្តើមជើងឯក Premier League ។

ការបរាជ័យ ២-០ របស់ Man City ដោយក្រុមចចកខ្មៅ Wolves បានន័យថា ពួកគេកំពុងតែដេញតាមពីក្រោយ Liverpool ៨ ពិន្ទុ។ នេះមានន័យថា ManCity កំពុងជួបប្រទះនូវការចាប់ផ្តើមដ៏អាក្រក់បំផុតរបស់ពួកគេ ចាប់តាំងពីយុទ្ធនាការឆ្នាំ ២០១៣-១៤ ក្រោមការដឹកនាំរបស់លោក Manuel Pellegrini តែចុងរដូវកាលពួកគេបន្តឈ្នះពានរង្វាន់។

លោក Guardiola មានប្រសាសន៍ថា៖ « ខ្ញុំស្គាល់កូនក្រុមរបស់ខ្ញុំ។ ពួកគេនៅតែលេងបានល្អ ហើយពួកគេនៅតែអាចធ្វើបាន។ ឥលូវនេះ ពិន្ទុដាច់គ្នាច្រើន តែជាការប្រសើរ បើមិនគិតថា ក្រុមលើពានដោយនាំមុខ ៨ពិន្ទុ ព្រោះទើបតែខែតុលាប៉ុណ្ណោះ ហើយនៅមានការប្រកួតជាច្រើនទៀត»៕

Trollkhmer

    Loading...

    ពេញនិយម