Connect with us

ចម្លាក់បង្កាន់ដៃអសុរា និងទេវតាទ្រនាគ នៅខ្លោងទ្វារដីឆ្នាំង ជួសជុលជិតរួចហើយ

ល្អណាស់! សូមលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ

សៀមរាប៖ ដំណើរការគម្រោងជួសជុលចម្លាក់បង្កាន់ដៃអសុរាទ្រនាគ (លេខ០១) និងលើកតម្រង់រូបចម្លាក់ទេវតានៅខ្លោងទ្វារដីឆ្នាំង ដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា ចាប់ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩មក គ្រោងនឹងបញ្ចប់ជាស្ថាពរនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០។

លោក ឃាម មុនី ស្ថាបត្យករនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ និងជាប្រធានគម្រោងជួសជុលឱ្យដឹងថា ក្រុមការងារ សម្រេចបាននូវការលើករូបបង្កាន់ដៃអសុរាដែលទ្រេត ដួល ខ្វះលំនឹង បានចំនួន៥រូប និងបង្កាន់ដៃទេវតា ដែលដួលរលំរាយប៉ាយ ទ្រេត ស្រុត បម្រុងដួលរលំ បាន១៦រូប (លើកតម្រង់រូបចម្លាក់ឱ្យត្រង់ ជាប់មាំឡើងវិញបាន១០០%) និងលើកគម្រោងលម្អិតជួសជុលគ្រឹះចម្លាក់អសុរាកាន់ក្បាលនាគបាន ៦៥% តួខ្លួនអសុរាបាន៦៥% និងព្រះកេសនាគខាងលើបាន៦៥% ។ ក្នុងនោះដែរ ក្រុមការងារ ក៏បានស្វែងរកឃើញព្រះកេសរបស់ទេវតាចំនួន ០១ ដែលនឹងតភ្ជាប់ឱ្យមានសុវត្ថិភាពឡើងវិញផងដែរ៕

ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

កែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម