Connect with us

មើលរឿងបែបរំភើបច្រើន ឆាប់ចាស់មុនអាយុ ដោយសារបញ្ហានេះ

មើលរឿងបែបរំភើបច្រើន ឆាប់ចាស់មុនអាយុ ដោយសារបញ្ហានេះ

បើតាមការឱ្យដឹងពីលោកវេជ្ជបណ្ឌិត ស៊ុយអែត អ្នកជំនាញផ្នែកថែរក្សាសម្ផស្ស ដ៏ល្បីនៅអឺរ៉ុប បានលើកឡើងថា ការចូលចិត្តមើលរឿង ឬ ខ្សែភាពយន្តបែបរំភើប ដូចជារឿងកំប្លែង រឿងរន្ធត់ រឿងខ្មោច ជាដើម នឹងធ្វើឱ្យស្បែកវិវឌ្ឍរកភាពចាស់ជ្រីវជ្រួញមុនអាយុ។

ការលើកឡើងបែបនេះ បន្ទាប់ពី ក្រុមការងារលោកវេជ្ជបណ្ឌិត Harry Singh ជាអ្នកជំនាញឯកទេសផ្នែករក្សាសម្ផស្ស ខាងលើ បានធ្វើនូវការស្រាវជ្រាវតាមដាន ទៅលើមនុស្សប្រមាណ ២០០០នាក់ ដែលជាអ្នកមានចំណូលចិត្តលើ ការទស្សនាភាពយន្តបែបរំភើបក្នុងរយៈពេល៥ឆ្នាំ។

លទ្ធផលនៃការតាមដាន បានបង្ហាញឱ្យឃើញថា ការទស្សនា រឿងបែបផ្ទុះសំណើច ក្នុងខ្សែភាពយន្ត១រឿងៗចប់ អ្នកទស្សនា អាចញញឹម ឬសើច ជាមធ្យម១១៥ដង ដែលនេះអាចធ្វើឱ្យស្បែកត្រង់ចំណុច កន្ទុយភ្នែក និងត្រង់បបូរមាត់ មានសភាពជ្រីវជ្រួញដល់ទៅ ៤០ភាគរយ។ ដោយឡែក សម្រាប់រឿងបែបរន្ធត់ គឺធ្វើឲ្យស្បែកមុខជ្រីវជ្រួញ ដល់ទៅ ពី២០-៥០ដង ឬ៥០ភាគរយឯណោះ នេះក៏ព្រោះតែ បម្រែបម្រួលទឹកមុខ អ្នកទស្សនា ទៅតាមអារម្មណ៍រំភើប នៃសាច់រឿង។

ដោយឃើញពីលទ្ធផលនេះ លោកវេជ្ជបណ្ឌិត បានណែនាំជាដំណឹង ពិសេសអ្នក ចូលចិត្តថែរក្សាសម្ផស្សស្អាត គប្បីកុំ គួរចំណាយមើល ខ្សែភាពយន្តទាំងនោះច្រើន ដើម្បីកុំឱ្យស្បែកវិវឌ្ឍរកភាពចាស់លឿន៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម