មួយថ្ងៃសោះ អ្នកនេសាទម្នាក់ បង់សំណាញ់បានត្រីសមុទ្រយក្សចំនួន១៦ក្បាល និង លក់បានជាង១ម៉ឺនដុល្លារ
សំណាងលើសពីសំណាង
ថៃ៖ កាលពីថ្ងៃទី០៦ ខែតុលា ម្សិលមិញនេះ អ្នកនេសាទម្នាក់នេសាទ បាននេសាទបានត្រីសមុទ្រយក្សចំនួន ១៦ក្បាល ដែលមានទម្ងន់សរុប ២៥២០ គីឡូក្រាម និង អាចលក់បានក្នុងតម្លៃជាង ១ម៉ឺនដុល្លារឯណោះ។
ក្នុងវ័យ៥៧ឆ្នាំ លោក Boon Siithon ដែលជាអ្នកភូមិ Ban Kan Puan ប្រទេសថៃ បានឱ្យដឹងថា លោក បានប្រទះឃើញមានរបស់ម៉្យាង នៅក្នុងសំណាញ់របស់ខ្លួន ពេលនោះលោក ក៏បានស្រែកហៅអ្នកនេសាទក្បែរនោះ មកជួយ។ ពួកគេ ក៏ប្រទះឃើញត្រីសមុទ្រដ៏ធំ ក្នុងជាប់សំណាញ់ ដោយមិនបង្អង់យូរ លោកក៏បានទាញត្រីទាំងនោះឡើង និងដឹកទៅលក់ភ្លាម។
គួរបញ្ជាក់ថា ប្រាក់ដែលលក់បានទាំងប៉ុន្មាន លោកបានចែកជាមួយមិត្តភ័ក្តិ៣នាក់ ដែលទៅនេសាទជាមួយគ្នា ហើយលោក ក៏បានបង្ហាញអារម្មណ៍រំភើបថា៖ “វាគឺជាថ្ងៃសំណាងបំផុតដែលរំភើបជាងត្រូវឆ្នោតទៅទៀត”៕
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍