Connect with us

ទស្សនាវីដេអូ Honda បង្កើតឱកាសគ្រាប់បាល់ឱ្យជប៉ុន ទល់នឹងអ៊ីរ៉ង់ កាលឆ្នាំ២០១៥(មានវីដេអូ)

ចាំមើលលើកនេះ លោកអាចជួយកម្ពុជា បានដែរឬទេ?

ភ្នំពេញ៖ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៥ ពោលគឺ ៤ឆ្នាំមុន កីឡាករ Keisuke Honda របស់ក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន ដែលបច្ចុប្បន្នជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា គឺជាអ្នកបង្កើតគ្រាប់បាល់ Assist ១ ឱ្យមិត្តរួមក្រុមរបស់ខ្លួន រកគ្រាប់តាមស្មើក្រុមជម្រើសជាតិអ៊ីរ៉ង់ ដោយលទ្ធផល ១-១ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នៅទឹកដីអ៊ីរ៉ង់។

យ៉ាងណាមិញ លោក Honda នឹងត្រូវប៉ះអ៊ីរ៉ង់ ម្ដងទៀត នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ខាងមុខនេះ តែលើកនេះ លោកមិនមែនជាកីឡាករទេ ដោយលោក ត្រូវដឹកនាំកូនក្រុមរបស់លោក គឺក្រុមគោព្រៃកម្ពុជា តតាំងជាមួយអ៊ីរ៉ង់ នៅកីឡដ្ឋាន នាទីក្រុងតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់ សម្រាប់ការប្រកួតទី៣ វគ្គសន្សំពិន្ទុ ជម្រុះជុំទី២ ពានរង្វាន់ FIFA World Cup Qatar 2022 ៕

សូមទស្សនាវីដេអូ៖

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម