Connect with us

សិង្ហបុរី នឹងបង្ហាញតាក់ស៊ីហោះសាធារណៈជាលើកដំបូង នៅថ្ងៃទី២២តុលា

ពិតជាគួរឱ្យសរសើរមែនសិង្ហបុរី!

សិង្ហបុរី៖ សល់ពេលប្រហែល ២សប្ដាហ៍ទៀតប៉ុណ្ណោះ ប្រទេសសិង្ហបុរី នឹងដាក់បង្ហាញជាផ្លូវការ នូវតាក់ស៊ីហោះ ដែលជាមធ្យោបាយធ្វើដំណើរសាធារណៈថ្មីមួយ។ ពិធីបង្ហាញនេះ នឹងប្រព្រឹត្តទៅនៅ Marina Bay នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩។

ក្រុមហ៊ុនអាល្លឺម៉ង់ ដែលនៅពីក្រោយការច្នៃប្រឌិតបង្កើតតាក់ស៊ីហោះនេះ មានឈ្មោះថា Volocopter ។ ក្រុមហ៊ុនបានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថា ពួកគេ បានធ្វើតេស្តសាកល្បងបង្ហោះតាក់ស៊ីរបស់ខ្លួន នៅព្រលានយន្តហោះ Seletar កាលពីសប្ដាហ៍មុន។ វា នឹងក្លាយជាមធ្យោបាយធ្វើដំណើរថ្មីមួយរបស់ប្រជាជនសិង្ហបុរី និងអ្នកទេសចរ ដែលទៅកម្សាន្តនៅទីនោះ នាថ្ងៃអនាគត។ យ៉ាងណាមិញ ក្រុមហ៊ុន បានបញ្ជាក់ថា ពួកគេ គ្រោងទទួលអ្នកដំណើរទីមួយរបស់ខ្លួន នៅក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំទៀត។

ក្រសួងដឹកជញ្ជូនរបស់សិង្ហបុរី បានកោតសរសើរ និងគាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ក្នុងការដាក់តេស្តសាកល្បងដោយជោគជ័យ៕

ប្រភព៖ CNA

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម