ខ្សែប្រយុទ្ធ Chelsea និយាយថា គេសម្រេចចិត្តត្រូវដែលបន្តនៅជាមួយក្លិប
ខ្សែប្រយុទ្ធ Chelsea និយាយថា គេសម្រេចចិត្តត្រូវដែលបន្តនៅជាមួយក្លិប
អង់គ្លេស៖ Callum Hudson-Odoi បាននិយាយថា គាត់បានធ្វើការសម្រេចចិត្តត្រឹមត្រូវ ដោយបន្តនៅជាមួយ Chelsea ។
ខ្សែប្រយុទ្ធអង់គ្លេសវ័យ ១៨ឆ្នាំ បានចុះកុងត្រារយៈពេល ៥ ឆ្នាំ ដែលទទួលថ្លៃឈ្នួលជាង ១២ម៉ឺនផោនក្នុងមួយសប្តាហ៍កាលពីខែកញ្ញា ដោយបញ្ចប់ពាក្យចរចាអារ៉ាមកាលពីខែមករាថា កីឡាកររូបនេះ នឹងចាកចេញពី Chelsea ។
Callum Hudson-Odoi បានប្រាប់ BBC Sport ថា៖ “ក្លិបបានធ្វើអ្វីៗជាច្រើនសម្រាប់ខ្ញុំ ហើយខ្ញុំពិតជាអរគុណខ្លាំងណាស់សម្រាប់រឿងនោះ ។ ការសម្រេចចិត្តដែលខ្ញុំបានធ្វើ គឺជាការសម្រេចចិត្តដ៏ល្អមួយសម្រាប់ខ្ញុំ និងក្រុមគ្រួសារ។ យើងទាំងអស់គ្នាបានគិតថា នេះជាក្លិបដែលល្អ”។
Hudson-Odoi បានរងរបួសកាលពីខែមេសា ដែលធ្វើឱ្យគាត់អវត្តមានរហូតដល់ចុងខែកញ្ញា តែពេលនេះ គាត់បានធ្វើការចាប់ផ្តើមក្របខណ្ឌ Premier League ជាលើកដំបូងនៃរដូវកាលនេះនៅក្នុងជ័យជម្នះ ៤-១លើក្រុម Southampton៕
ប្រភព៖ Trollkhmer

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍