Connect with us

គ្រូតា​ ​Wenger​ ​ដាស់តឿន​កីឡាករ​ចំណូល​ថ្មី​ថា​ ​រូបគេ​ប្រឈម​នឹង​ការបាត់បង់​តំណែង​

គ្រូតា​ ​Wenger​ ​ដាស់តឿន​កីឡាករ​ចំណូល​ថ្មី​ថា​ ​រូបគេ​ប្រឈម​នឹង​ការបាត់បង់​តំណែង​

​បរទេស​៖​ ​អតីត​អ្នកចាត់ការ​ក្រុម​ ​Arsenal​ ​លោក​ ​Arsene​ ​Wenger​ ​បាន​ព្រមាន​ ​Nicolas​ ​Pepe​ ​ថា​ ​រូប​គេនឹង​អាច​បាត់បង់​តំណែង​នៅក្នុង​ក្រុម​ ​ប្រសិនបើ​ទម្រង់​លេង​មិន​ប្រសើរ​។​

​Pepe​ ​ដែល​បាន​ចូលរួម​ពី​ក្លិប​ ​Lille​ ​ក្នុង​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​ ​៧២​ ​លាន​ផោន​ ​ប៉ុន្តែ​កីឡាករ​រូប​នេះ​ ​ត្រូវ​បាន​គេ​រិះគន់​ចំពោះ​ការ​ចាប់ផ្តើម​មិនសូវ​ល្អ​ក្នុង​អាជីព​នៅ​លើទឹក​ដី​អង់គ្លេស​។​ ​កីឡាករ​វ័យ​ ​២៤​ ​ឆ្នាំ​រូប​នេះ​ ​រកបាន​ ​១​ ​គ្រាប់​ក្នុងចំណោម​ការ​បង្ហាញខ្លួន​ ​១០លើក​ក្នុងចំណោម​ការប្រកួត​ទាំងអស់​ ​និង​បាន​លេង​ពេញ​ ​៩​ ​នាទី​តែម្ដង​ប៉ុណ្ណោះ​ក្នុង​ការប្រកួត​ក្របខណ្ឌ​ ​Premier​ ​League​ ​ចំនួន​ ​៤​ ​លើក​។​

​ជាមួយនឹង​កីឡាករ​វ័យក្មេង​ដូចជា​ ​Bukayo​ ​Saka​ ​និង​ ​Gabriel​ ​Martinelli​ ​បាន​ចាប់អារម្មណ៍​ចំពោះ​តួនាទី​វាយសម្រុក​ក្នុង​រដូវ​កាល​នេះ​។​ ​លោក​ ​Wenger​ ​ជឿ​ថា​ ​Pepe​ ​អាច​នឹង​ចាប់ផ្តើម​ស្ថិតនៅ​ក្រោម​សម្ពាធ​សម្រាប់​កន្លែង​មួយ​ក្នុង​ការ​ចាប់ផ្តើម​របស់​ ​Unai​ ​Emery​ ​។​

​លោក​ ​Wenger​ ​បាន​ប្រាប់​ ​Omnisport​ ​ថា​៖​ ​«​ ​ខ្ញុំ​ចូលចិត្ត​កីឡាករ​ ​ហើយ​ខ្ញុំ​គិតថា​ ​នេះ​គឺជា​ការសម្រេច​ចិត្ត​ដ៏​ល្អ​ ​ក្នុង​ការ​ចុះហត្ថលេខា​ជាមួយ​គាត់​ ​។​ ​គាត់​មិនទាន់​បាន​សម្រប​ខ្លួន​ទាំងស្រុង​នៅឡើយ​ទេ​ ​ហើយ​អ្នក​ត្រូវតែ​ផ្តល់​ពេលខ្លះ​ដល់​គាត់​។​ ​គាត់​មើលទៅ​មិនបាន​លេង​ជាមួយ​សេរីភាព​ដែល​គាត់​បាន​ធ្វើ​នៅ​ប្រទេស​បារាំង​នា​ពេល​បច្ចុប្បន្ន​នេះ​ទេ​»​៕​

ប្រភព៖​ Trollkhmer​

    Loading...

    ពេញនិយម