Connect with us

នាយ ចឺម ចេញមុខបកស្រាយរឿងអំនួតខ្ពស់ជាងលោក ខេមរៈ សេរីមន្ត(មានវីដេអូ)

តារាចម្រៀង និងសម្តែង កុំឱ្យតែល្បី ដឹងតែមានគេចាំរិះគន់ហើយ

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជានៅចាំ ហើយក៏ស្គាល់តារាចម្រៀងវ័យក្មេងដែលមានប្រជាប្រិយភាព និងទទួលបានការគាំទ្រយ៉ាងខ្លាំងក្នុងស្រទាប់មិត្តយុវវ័យ ទៅលើបទចម្រៀងជាច្រើនបទ ដែលសុទ្ធសឹងតែជាកំពុងពេញនិយមសម្រាប់យុវវ័យផងដែរ។ ថ្មីៗក៏មានពាក្យចចាមអារ៉ាមជាច្រើនកើតឡើង ចំពោះតារាចម្រៀង នាយ ចឺម ដែលគេនាំគ្នានិយាយតៗគ្នាថា នាយ ចឺម មានអំនួតខ្ពស់ជាងតារាចម្រៀង ខេមរៈ សេរីមន្ត ទៅទៀត។

តារាចម្រៀង នាយ ចឺម ក៏ជាតារាចម្រៀងមួយរូប ដែលធ្វើឱ្យទស្សនិកផ្ទុះសំណើចនៅពេលដែល នាយ ចឺម នៅជាតារាកំប្លែង ហើយនាយ ចឺម ក៏បានក្លាយជាតារាចម្រៀងមួយរូប ដែលទទួលបានឈ្មោះបោះសំឡេងយ៉ាងខ្លាំងរយៈពេល ៤ឆ្នាំនេះ។ ស្រាប់ពេលនេះ នាយ ចឺម ក៏ចេញមុខបកស្រាយថា៖ “គាត់មិនមានអំនួតខ្ពស់ជារៀមច្បងនោះឡើយ គាត់នៅតែគោរពស្រឡាញ់បងប្រុស ខេមរៈ សេរីមន្ត ជានិច្ច” ហើយ នាយ ចឺម ក៏បន្តថា សូមពុកម៉ែ បងប្អូន ទស្សនិកជន មេត្តាកុំយល់ច្រឡំមកលើរូកគាត់តទៅទៀត នេះគ្រាន់តែជាពាក្យចចាមអារ៉ាមនោះឡើយ៕

សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម