Connect with us

រូបភាពជាច្រើនសន្លឹករបស់កញ្ញា មាស សុខសោភា និង លោក ថេណា បង្កអោយមានមន្ទិលសង្ស័យសម្រាប់ក្រុមអ្នកគាំទ្រ

ភ្នំពេញ ៖ គ្រាន់តែឃើញញភ្លាម ធ្វើអោយទស្សនិកជនចាប់អារម្មណ៍ចំពោះ កញ្ញា មាស សុខសោភា តាចម្រៀងល្បីនៅកម្ពុជា និង ម្ចាស់បទ *ខុសជំនាន់* លោក ថេណា ដែលបានបញ្ចេញនូវរូបភាពស្និទស្នាលជាច្រើន គួរឲ្យចាប់អារម្មណ៍ ។


មានការលើកឡើងថា ក្រោយពេលដែលកញ្ញា មាស សុខសោភា និង លោក ថេណា ក្លាយជាអ្នកតំណាងឱ្យម៉ាកនាឡិកា G shock & Casio តែមួយរួមគ្នា ទស្សនិកជន សង្កេតឃើញអ្នកទាំងពីរ បានបង្ហោះរូបថត បញ្ចេញនូវភាពស្និទ្ធស្នាល និង បង្ហាញស្ទីលថ្មីៗ ។ រូបភាពទាំងនោះ បានធ្វើឱ្យមហាជនដែលគាំទ្រកញ្ញា មាស សុខសោភា កំពុងមានមន្ទិលសង្ស័យយ៉ាងខ្លាំង ដោយអ្នកខ្លះគិតស្មានថា ជាគូរស្នេហ៍ថ្មីរបស់កញ្ញា មាស សុខសោភា ។


តើលោកអ្នកនៅចាំបានទេ តារាចម្រៀងទាំង២នេះ ធ្លាប់បានចាប់ដៃគ្នាផលិតនូវបទចម្រៀងបែបមនោសញ្ចេតនា សំរាប់មិត្តយុវវ័យ ហើយនៅក្នុងនោះ បទចម្រៀងរបស់អ្នកទាំង២ ទទួលបានជោគជ័យ ហើយមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យ ។


តែទោះយ៉ាងណា តាមរយៈ MYTV Plus កញ្ញា មាស សុខសោភា និង លោក ថេណា បានបញ្ជាក់ទៅទស្សនិជន សូមកុំអោយមានការយល់ច្រឡំថា គាត់ទាំងពីរនាក់ ជាគូរសង្សារនឹងគ្នាអី ដោយរូបទាំងនោះ គ្រាន់តែជាការថតស្ពតពាណិជ្ជកម្មអោយក្រុមហ៊ុននាឡិកានោះទេ ៕


អត្ថបទ ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម