Connect with us

កញ្ញា ជិន រតនៈ ស្ទើរតែមិនជឿ នៅពេលហ្វេនជាច្រើននាក់ ធ្វើឱ្យភ្ញាក់ផ្អើល

អ្នកណាមិនរំភើបចិត្ត បើ Surprise ខួបកំណើត២ដង ដោយមិនបានដឹងមុន

ភ្នំពេញ៖ តារាចម្រៀង កញ្ញា ជិន រតនៈ ស្ទើរតែមិនជឿ ក្រោយហ្វេនជាច្រើននាក់បាន Surprise នំខួបកំណើតរបស់កញ្ញា ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ ដែលបានធ្វើឱ្យកញ្ញា ជិន រតនៈ ភ្ញាក់ព្រឺត ហើយរំភើបចិត្តរកអ្វីប្រៀបពុំបាន។

ជាងនេះទៅទៀត ក៏នៅមានមិត្តភ័កិ្ក របស់កញ្ញា ជាច្រើននាក់ ក៏បានធ្វើពិធីខួបកំណើតដល់កញ្ញា ដោយស្ងាត់ៗផងដែរ ហើយបានធ្វើឱ្យតារាសម្តែងម្នាក់នេះ កាន់តែរំភើប សម្រាប់ថ្ងៃខួបកំណើតរបស់កញ្ញា ដែលទទួលបានការ Surprise នំខួបកំណើតដល់ទៅ២ដង ផ្ទួនៗគ្នា។

តារាចម្រៀង កញ្ញា ជិន រតនៈ បច្ចុប្បន្ននេះ ក៏កំពុងតែឡើងយីអ៊ុន កាក់កបជាមួយភាពជោគជ័យរបស់ខ្លួន នៅលើវិថីសិល្បៈ ក្នុងរយៈពេល ២ឆ្នាំមកនេះ គឺថាកញ្ញា ពិតជាមមាញឹកយ៉ាងខ្លាំងជាមួយអាជីបជាតារាចម្រៀងរបស់គាត់៕

 

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម