Connect with us

អ្នកចាំទីរបស់ Spurs នឹងអវត្តមានការប្រកួតនៅសេសសល់ទាំងអស់ក្នុងរដូវកាលនេះ

អ្នកចាំទីរបស់ Spurs នឹងអវត្តមានការប្រកួតនៅសេសសល់ទាំងអស់ក្នុងរដូវកាលនេះ

អង់គ្លេស៖ អ្នកចាំទី Hugo Lloris របស់ក្រុមមាន់ខ្នាយមាស Tottenham នឹងអវត្តមានការប្រកួតនៅសេសសល់ទាំងអស់ ក្នុងរដូវកាលនេះ ដោយសារបញ្ហារបួសកែងដៃ ប៉ុន្តែមិនត្រូវការការវះកាត់នោះទេ។

ប្រធានក្រុមមាន់ខ្នាយមាសរូបនេះបានរងរបួសកែងដៃ និងរងរបួសសរសៃពួរ បន្ទាប់ពីដួល ហើយប្រឹងយកដៃច្រត់ អំឡុងពេលចាញ់ ៣-០ នៅឯ Brighton ។

Spurs បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ទោះបីជាមិនចាំបាច់វះកាត់ក៏ដោយ ក៏ប្រធានក្រុមរបស់យើងបានរងរបួសផ្នែកសរសៃ។ គេមិនរំពឹងថា នឹងមិនត្រឡប់មកហ្វឹកហាត់វិញមុនដំណាច់ឆ្នាំ ២០១៩នោះទេ។ បច្ចុប្បន្ន Hugo កំពុងស្ថិតក្នុងដំណាក់កាលសម្រាក ហើយឥឡូវនឹងត្រូវសម្រាក និងស្តារនីតិសម្បទា»៕

ប្រភព៖ TrollKhmer

    Loading...

    ពេញនិយម