Connect with us

ស្លាប់៣នាក់ ពេលជិះរថយន្តទៅទទួលអាហារូបករណ៍សិក្សានៅបាងកក

សង្ខារមិនទៀង

ថៃ៖ និស្សិតចំនួន ៣នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ រវាង រថយន្តដឹកអ្នកដំណើរជ្រុលទៅបុករថយន្តដឹកទំនិញធុនធំពីក្រោយ នៅព្រឹកថ្ងៃអង្គារ ទី៨ ខែតុលា ឆ្នាំ២០១៩ នេះ នាទីក្រុងឡាមបាំង ខេត្តឡាមបាំង ប្រទេសថៃ។

រថយន្តដឹកអ្នកដំណើរ មានផ្ទុកនិស្សិតចំនួន ១៦នាក់ ដែលជានិស្សិតទទួលបានអាហារូបករណ៍សិក្សា ដោយបានបើកទៅបុកពីក្រោយរថយន្តធុនធំកង់១០ ដឹកពោត នៅលើវិថីក្នុងស្រុកកូខា ខេត្តឡាមបាំង។ ក្នុងចំណោមអ្នកដំណើរទាំង១៦នាក់ មាន ៣នាក់ស្លាប់ ក្រៅពីនោះ របួសធ្ងន់ និងស្រាល។

និស្សិតដែលស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នោះ ជានិស្សិតអាហារូបករណ៍ ដោយពួកគេ បានធ្វើដំណើរតាមរថយន្តខាងលើ ទៅកាន់ទីក្រុងបាងកក ដើម្បីទទួលអាហារូបករណ៍៕

ប្រភព៖ Bangkok Post

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម