Connect with us

ជប៉ុន ផ្ដល់៤០ម៉ឺនដុល្លារ លើគម្រោងបោសសម្អាតមីននៅកម្ពុជា

សូមអរគុណរដ្ឋាភិបាលជប៉ុន សម្រាប់ការគិតគូរដល់កម្ពុជា

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន តាមរយៈអង្គការសកម្មភាពកម្ចាត់មីន (JMAS) ប្រចាំប្រទេសកម្ពុជា បានផ្ដល់នូវជំនួយទឹកប្រាក់ ៤០១៦៥០ ដុល្លារអាមេរិក សម្រាប់គម្រោងលើកកម្ពស់ការអភិវឌ្ឍសហគមន៍ តាមរយៈការបោសសម្អាតមីន នៅក្នុងប្រទេសកម្ពុជា។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាដៃគូ រវាងអង្គការស៊ីម៉ាក់ និងអង្គការជេម៉ាស់ លើគម្រោងខាងលើ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ហេង រតនា នាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ស៊ីម៉ាក់ និងលោក SUENAGA Noriyoshi ប្រធានអង្គការជេម៉ាស់ នៅទីបញ្ជាការស៊ីម៉ាក់រាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩។

សូមជម្រាបថា ជំនួយថវិកាដែលទទួលបានសម្រាប់គម្រោងលើកកម្ពស់ការអភិវឌ្ឍសហគមន៍ តាមរយៈការបោសម្អាតមីន នឹងអនុវត្តរយៈពេលមួយឆ្នាំ គិតពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ ដល់ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០។ គម្រោងនេះ ផ្ដោតសំខាន់ទៅលើស្រុកគោលដៅចំនួន២ រួមមាន ស្រុកម៉ាឡៃ និងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម