Connect with us

កុមារា Kartikey Malviya តួអង្គ “សានី” វិលមកវិញជាមួយរឿង “មហារាជចន្ត្រា” ដែលកំពុងធ្វើឱ្យប្រិយមិត្តចាប់អារម្មណ៍(មានវីដេអូ)

កុមារា Kartikey Malviya ពិតជាគួរឱ្យខ្នាញ់ខ្លាំងណាស់

ភ្នំពេញ៖ តារាសម្តែងដ៏វ័យក្មេង កុមារា Kartikey Malviya កំពុងតែធ្វើឱ្យអ្នកទស្សនាកម្ពុជា ដែលទស្សនិកជនស្គាល់ថា ជាតួអង្គ “សានី” កាន់តែធ្វើឱ្យ ចាប់អារម្មណ៍ជាខ្លាំងជាមួយនឹងទេពកោសល្យសម្តែង ក្នុងឈុតឆាកនីមួយៗ នៅក្នុងរឿង “មហារាជចន្ត្រា” ហើយកុមារា Kartikey Malviya ជាតួអង្គព្រះរាជានៃថ្ងៃអនាគតនៃនគរឥណ្ឌា ដែលមានក្បាច់គុនឫទ្ធិបារមីខ្លាំងក្លាធ្វើឱ្យនគរផ្សេងៗកោតខ្លាចគ្រប់ៗគ្នា។

ខ្សែភាពយន្តឥណ្ឌាថ្មីរបស់កុមារា Kartikey Malviya ដែលគ្រោងនឹងចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ MYTV ក៏ទទួលបានការគាំទ្រជាច្រើន ហើយអ្នកទស្សនា ក៏ទន្ទឹងរង់ចាំទស្សនាខ្សែភាពយន្តរឿងភាគឥណ្ឌាមួយនេះផងដែរ។

កុមារា Kartikey Malviya ជាតារាសម្តែងវ័យក្មេង ហើយសម្រស់របស់គាត់វិញ គឺមានភាពទាក់ទាញ ពិសេសស្នាមញញឹមរបស់គាត់ គឺធ្វើឱ្យស្រីៗលង់ចិត្តស្រឡាញ់គ្រប់ៗគ្នា ទោះជារូបគាត់មានអាយុតិចក៏ដោយ។

ស្ថានីយទូរទស្សន៍ MYTV នឹងធ្វើការចាក់ផ្សាយខ្សែភាពយន្តភាគ រឿង “មហារាជចន្ត្រា” នៅក្នុងពេលឆាប់ៗនេះ ហើយក៏មានការផ្សាយផ្ទាល់តាមរយៈ Page MYTV ផងដែរ៕

 

សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម