ប្រជាជនជប៉ុនរក្សាអនាម័យល្អ ដោយសារមិនចង់ឱ្យប្រទេសដទៃ ប្រមាថខ្លួនថា គ្មានការអប់រំ
ប្រជាជនជប៉ុន ឆាប់ប្រតិកម្មប្រសិនគេថា ខ្លួនមិនល្អ
ជប៉ុន៖ ប្រទេសជាច្រើនតែងសរសើរប្រជាជនជប៉ុនថា មានអនាម័យ សណ្តាប់ធ្នាប់ល្អ និង សីលធម៌ល្អ ដោយសារពួកគេម្នាក់ៗ បានទទួលការអប់រំខ្ពស់ និង ទម្លាប់ពីសាលាក៏ដូចជានៅផ្ទះ។
ជាក់ស្តែង ក្នុងរយៈពេល១២ឆ្នាំ នៃជីវិតជាសិស្សចាប់ពីថ្នាក់បឋមសិក្សារហូតដល់ថ្នាក់វិទ្យាល័យ ម៉ោងសម្អាត គឺតម្រូវឱ្យមានជាប្រចាំក្នុងកាលវិភាគសិក្សា ដោយក្រោយបញ្ចប់ម៉ោងសិក្សា គ្រូបន្ទុកថ្នាក់ តែងចាត់ចែងសិស្សចំនួន៥ក្រុម ដើម្បីបែងចែកការងារសម្អាត មុនចេញទៅផ្ទះ ដែលមាន ២ក្រុមត្រូវសម្អាតថ្នាក់រៀន រីឯ ២ក្រុមទៀត ត្រូវសម្អាតវាំងនន និងជណ្តើរ ចំណែកក្រុមចុងក្រោយ ដែលមានតែ ១ក្រុម ត្រូវសម្អាតបន្ទប់។
ជាការពិតណាស់ ពេលខ្លះពួកគេ មិនចង់សម្អាតសាលាឡើយ ប៉ុន្តែពួកគេ នៅតែយល់ព្រមទទួលដោយសារវាជាទម្លាប់ប្រចាំថ្ងៃ និង យល់ថា វាជារឿងដែលសំខាន់ ចំពោះទំនួលខុសត្រូវ ដែលគួរសម្អាតរបស់ដែលបានប្រើប្រាស់រួចឱ្យបានស្អាត៕
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍