មនុស្សជាង ៥ពាន់នាក់ បានចូលរួមគាំទ្រដល់ការប្រគុំតន្រ្តីសប្បុរសធម៌ ដើម្បីប្រមូលប្រាក់ជួយ ដល់មន្ទីរពេទ្យគន្ធបុប្ផា និង មន្ទីរពេទ្យកុមារ ក្នុងខេត្តសៀមរាប
សៀមរាប ៖ មនុស្សជាង ៥០០០ នាក់ បានចូលរួមការប្រគុំតន្រ្តីសប្បុរសធម៌មួយ នៅសាកលវិទ្យាល័យ Southeast Asia ក្នុងខេត្តសៀមរាប ដែលចូលរួមដោយពីតារាកម្ពុជាល្បីៗជាច្រើនរូប ។
តន្រ្តីសប្បុរសធម៍នេះ បានទទួលការគាំទ្រយ៉ាងច្រើនពីនិស្សិត និងពលរដ្ឋ នៅខេត្តសៀមរាប ហើយក៏មានការចូលរួមសម្តែងដោយតារាចម្រៀងល្បីឈ្មោះ គឺ កញ្ញា មាស សុខសោភា តារាចម្រៀងពី ក្រុម Small World Small Band និងសិល្បករល្បីៗជាច្រើនទៀត។
ការប្រគុំតន្រ្តីនេះ ធ្វើឡើងក្នុងគោលបំណង «ការចែករំលែកក្តីស្រឡាញ់ ក្តីមេត្តា និងការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក» ឲ្យកាន់តែច្រើនឡើង នៅក្នុងសង្គមកម្ពុជា។
នៅក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនដៃគូរ សាកលវិទ្យាល័យ Southeast Asia បានរៀបចំការប្រគំតន្រ្តីសប្បុរសធម៌លើកទី ១ នេះឡើង ដើម្បីប្រមូលថរិកា រួមចំណែកឧបត្ថម្ភដល់មន្ទីរពេទ្យពីរនៅសៀមរាប គឺ មន្ទីរពេទ្យកុមារគន្ធបុប្ផា និងមន្ទីរពេទ្យកុមារ ដែលកំពុងជួយដល់កុមារកម្ពុជា រាប់ពាន់នាក់ ជារៀងរាល់ថ្ងៃ។
លោក ជា វិបុល អ្នករៀបចំកម្មវិធីប្រគំតន្ត្រីនេះ បានមានប្រសាសន៍ថា យើងចាប់អារម្មណ៍ក្នុងការសហការជាមួយក្រុមហ៊ុន ក៏ដូចជាអ្នកដែលមានគោលបំណងប្រហាក់ប្រហែលគ្នាដើម្បីជួយដល់សង្គមរបស់យើង។
សំបុត្រសម្រាប់ការចូលរួមតន្ត្រីសប្បុរសធម៌នេះ គឺ ១០០០០ រៀលក្នុងមួយសំបុត្រ ហើយថវិកានៃការលក់សំបុត្រទាំងអស់ត្រូវបានប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ដែលបានជួយដល់កុមាររាប់លាននាក់នៅក្នុងប្រទេសកម្ពុជា៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍