រំភើបក្រៃលែង! CBS ទទួលសិទ្ធិផ្សាយបន្តផ្ទាល់ជំនួបរវាង អ៊ីរ៉ង់ ទល់នឹង កម្ពុជា
បានទស្សនាដោយត្រជាក់ចិត្តហើយបងប្អូន!
ភ្នំពេញ៖ ក្រុមហ៊ុន CBS ប្រកាសជូនដំណឹងដល់ប្រិយមិត្ត ដែលជាអ្នកគាំទ្រក្រុមបាល់ទាត់គោព្រៃកម្ពុជា ឱ្យបានជ្រាបថា សហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA បានផ្តល់សិទ្ធិដល់ស្ថានីយទូរទស្សន៍ CTN ក្នុងការផ្សាយបន្តផ្ទាល់ការប្រកួតវគ្គជម្រុះជុំទី២ ទ្វីបអាស៊ី ពូល C ពានរង្វាន់ FIFA World Cup Qatar 2022 រវាងក្រុមម្ចាស់ផ្ទះជម្រើសជាតិ អ៊ីរ៉ង់ ទល់នឹងក្រុមជម្រើសជាតិ កម្ពុជា នាថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ២០:៣០ នាទី។
លោកអ្នក នឹងបានទស្សនាការប្រកួតដែលមានកម្រិតគុណភាពរូបភាព HD ច្បាស់ត្រជាក់ភ្នែក លើកញ្ចក់ទូរទស្សន៍ រួមជាមួយក្រុមការងារអត្ថាធិប្បាយ ដែលមានវិជ្ជាជីវៈលើផ្នែកកីឡារបស់ CBS ។
សូមរង់ចាំតាមដានទស្សនា និងចូលរួមផ្តល់កម្លាំងចិត្តដល់ក្រុមគោព្រៃកម្ពុជាយើង តាមរយៈកញ្ចក់ទូរទស្សន៍ CTN ឱ្យបានគ្រប់ៗគ្នា។ សូមអរគុណ ៕
រូបថត៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍