Connect with us

តោះទៅមើលទេសភាពប្រាសាទបេងមាលាទាំងអស់គ្នា

ទៅលេងសៀមរាប កុំភ្លេចចូលទស្សនាប្រាសាទបេងមាលាផងណា

សៀមរាប៖ ប្រាសាទបឹងមាលា ឬ បេងមាលា ដែលមនុស្សជាច្រើន មើលរំលងដោយសារតួប្រាសាទមានសភាពទ្រុឌទ្រោមដោយសារធម្មជាតិ ទើបធ្វើឱ្យប្រាសាទមួយនេះ ត្រូវកប់បាត់ក្នុងព្រៃជ្រៅ។

ប្រាសាទនេះ មានឆ្លាក់រូបតូចៗជាច្រើន រៀបរាប់ពីរាមាយណៈ និងបដិមាគន្ថីហិណ្ឌូ។មិនត្រឹមតែប៉ុណ្ណោះ ប្រាសាទនេះ ក៏មានលក្ខណៈស្រដៀងនឹងប្រាសាទអង្គរវត្ត ដែលស្ថាបនាឡើង ដោយព្រះបាទសូរ្យវ័រន្មទី២ សាងឡើង ដើម្បីឧទ្ទិសថ្វាយដល់ព្រះវិស្ណុ ដោយមានគូទឹកព័ទ្ធជុំវិញរាប់គីឡូម៉ែត្រ និងហោត្រ័យចំនួន៤ ផ្តែរចំនួន១៨០ លម្អដោយផ្កាភ្ញី និង មានឆ្លាក់រឿងព្រេងក្នុងទេវកថាលើជញ្ជាំងប្រាសាទជាច្រើនផងដែរ។

បច្ចុប្បន្ន ប្រាសាទនេះ ទទួលបានការយកចិត្តទុកដាក់ពីអាជ្ញាធរជាតិអប្សរា ដោយបានធ្វើការអភិរក្ស និងរៀបចំឡើងវិញនូវសណ្តាប់ធ្នាប់ រៀបចំផ្លូវដើរ និងស្ពានឈើ ដើម្បីសម្រួលដល់អ្នកទេសចរ ឱ្យមានភាពងាយស្រួល ក្នុងការទស្សនាប្រាសាទទាំងមូល៕

   

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com